(ប៊ែរឡាំង)៖ មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា អាឡឺម៉ង់គួរតែបញ្ជាឱ្យលុបកម្មវិធី Telegram ចេញពី Store របស់ Apple និង Google ប្រសិនបើកម្មវិធីផ្ញើសារដ៏ពេញនិយមមួយនេះនៅតែបន្តមិនអើពើនឹងសំណើដើម្បីជួយតាមដាន និងលុបមាតិកាជ្រុលនិយម ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

កម្មវិធី Telegram បានទទួលរងការស្តីបន្ទោសយ៉ាងខ្លាំងក្នុងប្រទេសអាឡឺម៉ង់ ចំពោះការជំរុញឱ្យមានវប្បធម៌ដ៏សាហាវកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងសកម្មភាពចាក់វ៉ាក់សាំង ឬហៅម្យ៉ាងទៀតថា «ប្រឆាំងវ៉ាក់សាំង ឬ anti-vaccine» ដែលអាចនាំឱ្យមានគ្រោះថ្នាក់ និងការតវ៉ាកាន់តែរីករាលដាលទៅជាអំពើហឹង្សានៅក្នុងប្រទេស។

ពាក់ព័ន្ធនឹងករណីនេះ Telegram មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែគេបានដឹងថាកម្មវិធីមួយនេះ មិនឱនក្បាលចំពោះ «ការត្រួតពិនិត្យរបស់រដ្ឋាភិបាល» ដែលជាហេតុធ្វើឱ្យមានការពេញនិយមកាន់តែខ្លាំងឡើងពីសំណាក់សកម្មជន និងអ្នកតវ៉ា ជាពិសេសនៅពេលដែល Facebook កំពុងតែទទួលរងសម្ពាធរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបលើការផ្សាយព័ត៌មានភូតកុហក ការគំរាមកំហែង ឬទ្រឹស្តីសមគំនិត។

កាលពីខែមុន បាតុករមួយក្រុមបានជួបជុំគ្នាដុតភ្លើងនៅខាងក្រៅផ្ទះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងតំបន់នៃ Saxony ដែលវាជាការគំរាមកំហែងដោយចេតនានៃអំពើហិង្សា ហើយសកម្មភាពមួយនេះត្រូវបានគេដឹងថា ក្រុមបាតុករបានប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រមូលគ្នីគ្នា។

លោក Boris Pistorius រដ្ឋមន្ត្រីមហាផ្ទៃតំបន់ Lower Saxony បានថ្លែងថា «អ្វីដែលកំពុងកើតឡើងនៅក្នុង Telegram Groups និងបណ្តាញនានាបានបំពានច្បាប់នៃការអនុលោមតាមច្បាប់របស់ក្រុមហ៊ុន Apple និង Google ព្រមទាំងច្បាប់ប្រទេសអាល្លឺម៉ង់ផងដែរ។ ហើយលោកជំរុញឱ្យរដ្ឋាភិបាលអាល្លឺម៉ង់តែនិយាយជាបន្ទាន់ជាមួយពួកគេ (Apple និង Google) ក្នុងការបញ្ឈប់ឱ្យមានកម្មវិធី Telegram នៅលើ Store សម្រាប់ប្រទេសអាល្លឺម៉ង់»