(ភ្នំពេញ)៖ គេហដ្ឋានម៉ូតថ្មី ដែលមានតម្លៃសមរម្យនិងស៉ីវិល័យជាមុន ហើយនៅលើទីតាំងដ៏មានសក្តានុពលទៀត។ តើលោកអ្នកចង់បាន ផ្ទះក្នុងក្តីស្រមៃហើយ ឬនៅ?

ដើម្បីអបអរសាទរឱកាសបើកលក់ដំណាក់កាលថ្មី «Mera Secret Garden» បុរី ប៉េង ហួត នឹងផ្តល់ជូនអតិថិជននូវ គេហដ្ឋានម៉ូដថ្មីជាមួយការបញ្ចុះតម្លៃ យ៉ាងពិសេសដែលមិនធ្លាប់មាន។ នេះបើតាមការជូនដំណឹងរបស់ បុរី ប៉េង ហួត។

គេហដ្ឋានម៉ូតថ្មីនេះ បុរី ប៉េង ហួត បានរចនាឡើងយ៉ាងពិសេស ជាមួយភាពច្នៃប្រឌិតខ្ពស់ និងទាន់សម័យ ក្នុងគម្រោងដឹស្ដា មេរាហ្កាដិន ដែលកំពុងតែទទួលបានការគាំទ្រពីអតិថិជន និងកំពុងមានការអភិវឌ្ឍចម្រុះឥតឈប់ឈរ ដែលជាគម្រោង មានសួនច្បារធំជាងគេអមដោយដើមឈើត្រឈឹងត្រឈៃ និងមានរុក្ខជាតិចម្រុះពណ៌ស្រស់បំព្រង ដែលធ្វើអោយការរស់នៅរបស់លោកអ្នកប្រកបដោយឧត្តមភាពបែបធម្មជាតិនិងសុភមង្គល។

បើតាមការជូនដំណឹងរបស់ បុរី ប៉េង ហួត បញ្ជាក់ទៀតថា «ជួបគ្នាឆាប់ៗនេះ ក្នុងកម្មវិធីបើកលក់ជាផ្លូវការ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨ និង ១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ នាការិយាល័យលក់ដឹស្តា មេរាហ្កាដិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។ លោកអ្នកនឹងទទួលបានកាដូជាទីគាប់ចិត្ត និងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីកម្មវិធីថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកទូរសព្ទលេខ 098 / 016 / 017 596 789 សហការីយើងខ្ញុំនឹងនៅចំាទទួលស្វាគមន៍និងប្រឹក្សាយោបល់ជូនលោកអ្នក»

ក្រៅពីនេះ អតិថិជនអាចតាមដាននៅលើទំព័រហ្វេសប៊ុក Borey Peng Huoth ឬចូលរួមក្នុង Telegram Channel: https://t.me/boreypenghuoth ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនថ្មីៗបានមុនគេ៕