(ភ្នំពេញ)៖ សិស្សានុសិស្សដែលចង់បន្តការសិក្សា នៅសាកលវិទ្យាល័យអន្តរជាតិលំដាប់កំពូលនៅលើពិភពលោក លោកអ្នកអាចសិក្សាបាននៅសាល «អន្តរជាតិផារ៉ាហ្គន» ដែលជាជម្រើសមូលដ្ឋានល្អបំផុតនៅកម្ពុជាយើង។

សិស្សពីសាលារៀន «អន្តរជាតិផារ៉ាហ្គន» បានទទួលការផ្តល់ជូនឱ្យសិក្សានៅតាមសាកលវិទ្យាល័យលំដាប់កំពូលពិភពលោក ហើយយើងមានមោទកភាពក្រៃលែងចំពោះសមិទ្ធផលរបស់សិស្សានុសិស្សយើងទាំងអស់ ខណ:ដែលសាលាបំផុសស្មារតីសិស្សឱ្យបន្ត និងសម្រេចក្តីសុបិន្ត តាមរយៈការអប់រំចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ជាមួយនឹងកម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជអន្តរជាតិលាយបញ្ចូលគ្នា បូករួមនឹងការ ជួយពង្រឹងតាមរយៈសកម្មភាពកម្មវិធីសិក្សារួមបន្ថែមដូចជា ការគាំទ្រការសិក្សា ការបង្វឹកណែនាំ សមាគមអតីតសិស្ស និងសេវាកម្មប្រឹក្សាអំពីការសិក្សាថ្នាក់ឧត្តមសិក្សា។ កត្តាទាំងនេះជាមគ្គុទេសក៍ណែនាំ សិស្សយើងឱ្យយល់ដឹងអំពីដំណើរការសុំចូលរៀនប្រកបដោយការប្រកួតប្រជែងនៅសាកលវិទ្យាល័យល្អបំផុតជុំវិញពិភពលោក។

សិស្សពីសាលារៀន «អន្តរជាតិផារ៉ាហ្គន» ត្រូវបានលើកទឹកចិត្តឱ្យចាប់ផ្តើមគិតអំពីអាជីពនាពេលអនាគតរបស់ខ្លួន ចាប់ពីថ្នាក់ទី១០មកម្ល៉េះ ជាមួយនឹងការសម្របសម្រួលដោយក្រុមការងារប្រឹក្សាអំពីការសិក្សាថ្នាក់ឧត្តមសិក្សា គ្រូបន្ទុកថ្នាក់ និងឪពុកម្តាយ/អាណាព្យាបាល ដើម្បីពិភាក្សាគ្នាអំពីសមត្ថភាពរបស់សិស្ស រួចធ្វើការសម្រេចចិត្តថាតើឱកាសណាមួយដែលពួកគាត់ចង់បន្ត។

ទន្ទឹមគ្នានេះដែរ សិស្សថ្នាក់ទី១១ និង១២ គឺបានទទួលការប្រឹក្សាយោបល់ និងសិក្ខាសាលាជាក្រុម ដើម្បីជួយពួកគាត់ឱ្យដុសខាត់ និងរៀបចំពាក្យសុំចូលរៀនថ្នាក់ឧត្តមសិក្សាដ៏ល្អបំផុតដែលអាចធ្វើទៅបាន។ សាលាមានផ្ដល់ជូននូវសេវាកម្ម ដែលពាក់ព័ន្ធជាច្រើនដូចជាវគ្គត្រៀមប្រឡងតេស្ត IELTS សិក្ខាសាលាអំពីការដាក់ពាក្យ និងការសរសេរឆ្លើយឆ្លងជាមួយសាកលវិទ្យាល័យ។ល។

សូមលោកអ្នកជឿចុះថា ក្រុមការងារនៃសាលារៀន «អន្តរជាតិផារ៉ាហ្គន» ខិតខំបំពេញភារកិច្ចដោយមិនចេះនឿយហត់ដើម្បីធានាបានថា សិស្សរបស់យើងមានឱកាសដ៏អស្ចារ្យបំផុតដើម្បីបង្ហាញពីសមិទ្ធផលរបស់ខ្លួន ហើយត្រូវបានទទួលឱ្យចូលរៀននៅតាមស្ថាប័នអប់រំ ដែលជាជម្រើសរបស់ពួកគាត់។

ពិតប្រាកដណាស់ថា ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ មនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហាប្រឈមចំពោះមុខ។ ដោយឡែក សិស្សានុសិស្ស និងគ្រូបង្រៀនរបស់យើងបានបន្តខិតខំសម្របខ្លួន ទៅនឹងមធ្យោបាយអប់រំតាមប្រព័ន្ធអនឡាញ និងនៅសាលាផ្ទាល់ជាច្រើនដង ហើយលទ្ធផលបានបង្ហាញថាជោគជ័យ។

ទោះបីជាមានវិបត្តិជំងឺរាតត្បាតក៏ដោយ សិស្សរបស់យើងនៅតែទទួលបានជោគជ័យ ក្នុងការសុំចូលរៀននៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ព្រមទាំងទទួលបានការផ្តល់ជូនអាហារូបករណ៍ជាច្រើនទៀតផងដែរ។ ដូច្នេះហើយទើបសិស្សយើងបន្តសម្រេចបានលទ្ធផល ដ៏អស្ចារ្យនៅក្នុងការប្រឡងអន្តរជាតិ IGCSE និង AS&A Levels។ នេះជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់ពួកគាត់។

ជាមួយនឹងអត្រាខ្ពស់ នៃការទទួលឱ្យចូលរៀននៅតាមសាកលវិទ្យាល័យនានា សិស្សរបស់យើងក៏មានឈ្មោះនៅក្នុងស្ថាប័នអប់រំឧត្តមសិក្សាប្រកបដោយការប្រកួតប្រជែងខ្ពស់បំផុតលំដាប់ថ្នាក់ពិភពលោកផងដែរដូចជា The University of Toronto, The University of Manchester, King's College London, The University of Bristol និង Monash University។ សិស្សយើងកំពុងបន្តការសិក្សាមុខជំនាញចម្រុះជាច្រើនដូចជាច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម គណនេយ្យ វិទ្យាសាស្ត្រពិត និងឱសថសាស្រ្ត។

យើងមានមោទកភាពចំពោះសិស្សរបស់យើងដែលបានទទួលការផ្តល់ជូនពីសំណាក់សាកលវិទ្យាល័យល្បីៗ នៅលើពិភពលោកដែលរួមមាន៖ សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស ក្នុងនោះដែរមានដូចជា៖

*ឈន រិទ្ធីច័ន្ទ - The University of Manchester, The University of Toronto, King’s College London, The University of Bristol
*ប៉ូច រ័ត្នឡារ៉ា - The University of Sydney, UNSW Sydney, University of Technology Sydney
*គីម សួរ - Monash University
*ឡុង ទេពនរៈ - Monash University
*លី ជីងជីង - Auckland University of Technology
*ឈុន អេឡេន - University of Melbourne, Monash University, The University of Queensland
*កាំង សុវណ្ណរតន៍ - University of Melbourne, Monash University, The University of Sydney*ចាន់ សុខឌីយ៉ាម៉ង់ - Monash University, The University of Queensland, The Australian National University, The University of Melbourne
*អៀ ច័ន្ទពិសិដ្ឋ - University of Technology Sydney
*លីម ហុងងួន - University of Technology Sydney
*នងយ៉ុងឌី វឌ្ឍនៈ - University of Technology Sydney
*កែវ វណ្ណវិរៈ - The University of Bristol, The University of Edinburgh
*ឡា គីមហួង - Monash University

ការទទួលបានការផ្តល់ជូនពីស្ថាប័នអប់រំទាំងនេះ គឺជាសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដែលកើតចេញពីលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សិស្ស និងការប្តេជ្ញារួមគ្នារវាងក្រុមការងារប្រឹក្សាអំពីការសិក្សាថ្នាក់ឧត្តមសិក្សា គ្រូបង្រៀន និងឪពុកម្តាយសិស្ស៕