(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងស្រាបៀរ កម្ពុជា សហការគ្នារៀបចំ កម្មវិធីប្រកួតថតរូបក្នុងឱកាសបុណ្យ Christmas ដោយគ្រាន់តែគោរពលក្ខខណ្ឌងាយៗ ហើយកម្មវិធីនេះ ធ្វើឡើង ចាប់ពីថ្ងៃនេះ និងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានការតុបតែងយ៉ាងស្រស់ស្អាតនៅរដូវកាលបុណ្យ Christmas ដែលមានតាំងភ្លើងបំភ្លឺយ៉ាងស្រស់ស្អាត រួមទាំងមាននៅដើម Christmasដ៏ធំ និងការតុបតែងដ៏ស្រស់បំព្រង ដើម្បីស្វាគមន៍សាធារណជន ក៏ដូចជាអតិថិជនមកលេងកម្សាន្ត និងថតរូបទុកជាអនុស្សារវរីយ៍ ឬប្រកួតយករង្វាន់។

ដើម្បីធ្វើឲ្យកម្មវិធីរឹតតែសប្បាយក្នុងឱកាសបុណ្យ Christmasឆ្នាំនេះ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងស្រាបៀរ កម្ពុជា បង្កើតកម្មវិធីប្រកួតថតរូប ដោយរង្វាន់ធំ គឺឈ្នះនាឡិកា iWatch និងរង្វាន់ជាច្រើនទៀត។

អ្នកចូលរួមត្រូវធ្វើតាមលក្ខខណ្ឌខាងក្រោម៖

* Like ទំព័រហ្វេសប៊ុក Cambodia Beer និងស៊ែរផុសនេះ
* ថតរូបជាមួយដើម Christmas នៅផ្សារទំនើប Chip Mong Noro Mall
* ផុសរូបលើហ្វេសប៊ុករបស់អ្នក ហើយដាក់ Hashtag #CAMBODIABEERCHRISTMAS #TASTEOFCOOL និង Check in នៅ Chip Mong Noro Mall ។

កុំភ្លេចមកលេងនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉លទាំងអស់គ្នា និងថតរូបជាមួយដើម Christmas ដ៏ធំ និងស្រស់ស្អាត ដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា ព្រមទាំងរីករាយចំពោះប្រូម៉ូសិនផ្សេងៗនៅផ្សារទំនើបនេះ។ សូមអនុវត្ត ៣កុំ ៣ការពារ៕ Merry Christmas !

ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

* https://www.facebook.com/chipmongnoromall
* https://www.facebook.com/ChipMongMalls