(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុនរថយន្តដែលមានស្លាកយីហោដ៏ល្បីល្បាញ លើពិភពលោក គឺក្រុមហ៊ុន PEUGOET (ពើហ្សូរ) បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី «ដំនើរកម្សាន្តគ្រួសារ Peugeot និងសប្បុរសធម៌» ដោយបង្ហាញពីកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ គឺដំណើរកម្សាន្តលក្ខណៈបែបគ្រួសារ និងសប្បុរសធម៌ ហើយមានការចូលរួមពីអតិថិជន ដែលបានទិញរថយន្តយ៉ាងច្រើនកុះករ ដំណើរកំសាន្ដនេះនឹងឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី។

កម្មវិធី «ដំនើរកម្សាន្តគ្រួសារ Peugeot និងសប្បុរសធម៌» បង្កើតឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអតិថិជន និងក្រុមហ៊ុន។ មួយវិញទៀតក្រុមហ៊ុនចង់បញ្ជាក់ឲ្យច្បាស់ថា ក្រុមហ៊ុននៅតែរក្សា ទំនាក់ទំនងយ៉ាងល្អលើអតិថិជន ដែលបានទិញរថយន្តរួចរាល់ ដោយនៅតែផ្ដល់សេវាកម្មយ៉ាងល្អ ទំនុកចិត្ត និងភាពស្និទ្ធស្នាល។

កត្តាមួយទៀតក្រុមហ៊ុន បានបង្កើតកម្មវិធីសប្បុរសធម៌ ដើម្បីចែករំលែក សម្ភារៈសិក្សាមួយចំនួនដល់សិស្សដែលខ្វះខាត និងប្រជាពលរដ្ឋខ្វះខាតក្នុងខេត្តមណ្ឌលគិរីផងដែរ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនមិនត្រឹមតែគិតគូរពីអតិថិជនប៉ុណ្ណោះទេ ថែមទាំងគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងប្រទេសកម្ពុជាផងដែរ។

ចក្ខុវិស័យរបស់ក្រុមហ៊ុន PEUGEOT គឺចង់នាំយកនូវរថយន្តដែលមានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ បច្ចេកវិទ្យា ទំនើបមកដល់ប្រជាជនកម្ពុជា ក្នុងការប្រើរប្រាស់ ពិសេសក្រុមហ៊ុននឹងនាំយកម៉ូដែលថ្មីឆ្នាំ២០២២ ជូនប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ នៅក្នុងពេលឆាប់ឆាប់ខាងមុខដូចជាម៉ូដែល៖ ២០០៨, ៣០០៨ និង ៥០០៨។

ក្រុមហ៊ុន PEUGEOT សូមថ្លែងអំណរគុណចំពោះដៃគូសហការ ដើម្បីបង្កើតកម្មវិធី ដំណើរកម្សាន្ត និងសប្បុរសធម៌នេះឡើងដូចជា តូតាល់កម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TotalEnergies ជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលធំទូលាយ មានផលិត និងចែកចាយថាមពលនៅទូទាំងពិភពលោក រួមជាមួយ និង S-Cool ជាក្រុមហ៊ុនបិទស្ទីកគ័រការពារកម្តៅថ្ងៃ និងស្ទីកគ័រការពារថ្នាំរថយន្ត ដែលមានគុណភាពខ្ពស់មក ពីប្រទេសសិង្ហបុរី៕