(កណ្តាល)៖ ពិតជារើសថ្ងៃសំណាងត្រូវមែន! អតិថិជននៅខេត្តកណ្តាលម្នាក់ទៀតហើយ មានសំណាងបានឈ្នះរង្វាន់លុយសុទ្ធ ១ ម៉ឺនដុល្លារពីកម្មវិធី «ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ពីសែលកាត។
សែលកាត សូមចូលរួមអបអរសាទរដល់លោក ប្រេស ប៉ន ដែលមានសំណាងឈ្នះរង្វាន់ ១ ម៉ឺនដុល្លារកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។
អតិថិជនមហាសំណាងរូបនេះមានមុខរបរជាអាជីវករ រស់នៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។ រង្វាន់ពិតៗ ឱកាសក៏មានច្រើន អ្នកឈ្នះក៏មានច្រើន។
អតិថិជនគ្រប់រូប ពិតជាអាចមានឱកាសឈ្នះដូចរូបគាត់អញ្ចឹង ដោយគ្រាន់តែតេទៅលេខ ៨៨៨៨ រួចចុច៖
* លេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ
* លេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ។
រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងលុយសុទ្ធម៉ឺនៗដុល្លារ នឹងក្លាយជារបស់អ្នក ជាមួយ សែលកាត អ្នកពិតជាអាចសម្រេចក្តីសុបិនបាន! កុំភ្លេចណា! តេឬផ្ញើសារកាន់តែច្រើន មានឱកាសឈ្នះក៏កាន់តែច្រើន! អ្នកឈ្នះបន្ទាប់អាចជាលោកអ្នក។
សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ចាប់រង្វាន់រៀងរាល់ថ្ងៃវេលាម៉ោង ៦:៥០ នាទីល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ៕