(ភ្នំពេញ)៖ សាលាឯកជនបានដើរតួនាទីយ៉ាងសំខាន់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាក់ស្តែងសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ក៏បានអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ក្លាយជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្តរជាតិ CIS ដែលជាសហគមន៍នៃសាលារៀន និងសាកលវិទ្យាល័យជាង ១,៣០០ ដែលប្តេជ្ញាផ្តល់ការអប់រំអន្តរជាតិ ប្រកបដោយគុណភាពខ្ពស់។
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ផ្តល់ជូនសិស្សានុសិស្សគ្រប់រូបនូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងការអនុវត្តកម្មវិធីអប់រំយ៉ាងម៉ត់ចត់ ដែលជាលទ្ធផលសាលាបាន ទទួលភាពជាសមាជិករបស់ CIS។ ការទទួលបានសមាជិកភាពនេះបង្ហាញថា សាលាបានបញ្ចប់ការវាយតម្លៃផ្ទាល់ខ្លួនឯងដ៏ទូលំទូលាយ និងការត្រួតពិនិត្យ វាយតម្លៃ ពីសមាជិកដៃគូរអន្តរជាតិ ដែលជាផ្នែកមួយសម្រាប់ដំណើរការកែលម្អ ដោយផ្តោតលើសូចនាករ និងស្តង់ដារខ្ពស់លើការលើកកម្ពស់ការអភិវឌ្ឍជំនាញ ចំណេះដឹង គុណលក្ខណៈ និងសកម្មភាពរបស់សិស្ស។
សមិទ្ធិផលនៃគុណភាពខ្ពស់ និងភាពម៉ត់ចត់របស់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបង្កើនបទពិសោធន៍សំខាន់ៗដូចជា៖ ការលើកកម្ពស់ការអប់រំ ផ្អែកលើតម្លៃ ដែលកំណត់ភាពជាអ្នកដឹកនាំសកល, ពង្រីកគំនិត និងទស្សនៈរបស់សិស្សានុសិស្ស, បង្កើតការប្រកួតប្រជែងសម្រាប់សិស្ស, ទទួលយកភាពចម្រុះ ដើម្បីស្វាគមន៍គំនិត វប្បធម៌ និងទំនាក់ទំនងមកពីគ្រប់ទិសទីនៃពិភពលោក។
លើកឡើងនៅក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី Luisa Condorelli នាយិកាសាលា បានលើកឡើងថា «សមាជិកភាព និងការទទួល ស្គាល់គុណ ភាពមានន័យខ្លាំងបំផុតសម្រាប់សាលាអន្តរជាតិ។ នេះជារបៀបដែលយើងត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍ អប់រំអន្តរជាតិថា ធ្វើការមិនត្រឹមតែ មានស្តង់ដារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវគុណភាពខ្ពស់ផងដែរ។ ពួកយើងមានទំនួលខុសត្រូវក្នុងការធានាថា យើងបន្តរក្សាស្តង់ដារខ្ពស់ទាំងនោះសម្រាប់ ជាប្រយោជន៍ ដល់សិស្សានុសិស្សដែលយើងបង្រៀន និងក្រុមគ្រួសារនៅក្នុងសហគមន៍របស់យើង»។
លោកស្រី Luisa Condorelli បានបន្ថែមថា សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ កំពុងបើកទទួលការកក់ដំណើរទស្សនាអគារសាលា ដើម្បីទស្សនាបរិក្ខារសិក្សាទំនើបៗ ហើយ ជួបពិភាក្សាជាមួយបុគ្គលិកសាលា ដើម្បីជួយជម្រុញលើការសម្រេចចិត្តរបស់មាតាបិតាគ្រប់រូប លើការជ្រើសរើសយកសាលា ហ៊ែរ៉ុដស៍ អន្តរជាតិសម្រាប់ការអប់រំ របស់បុត្រធីតា។
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ និងធានាថាការអប់រំផ្តល់ជូនគឺល្អបំផុតមួយនៅក្នុងពិភពលោក ខណៈពេលដែលទទួលបាន ទំនុកចិត្ត និងការជឿជាក់ពីសហគមន៍តាមរយៈភាពស្មោះត្រង់ សុចរិតភាព និងភាពត្រឹមត្រូវ ហើយជាមោទនភាព សាលាទទួលបានពានរង្វាន់ និងលិខិតបញ្ជាក់ជាច្រើន នាពេលថ្មីៗនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ការិយាល័យ ចុះឈ្មោះ និងផ្តល់ព័ត៌មានដូចជា៖ សាខាទី១ (បឋមសិក្សា)៖ 023 973 999, 077 296 688, សាខាទី២ (អូឡាំពិក)៖ 023 936 999, 010 296 688, សាខាទី៣ (មត្តេយ្យសិក្សា)៖ 023 974 999, 061 296 688, សាខាទី៤ (មធ្យមសិក្សា)៖ 023 973 999, 077 296 688 ៕