(កំពង់ស្ពឺ)៖ បន្ទាប់ពីបានធូរស្បើយពីការរាលដាលនៃជំងឺឆ្លងកូវីដ១៩ ក្រោមការគ្រប់គ្រង និងដាក់ចេញនូវវិធានការពារដ៏មានប្រសិទ្ធភាព ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោងសញ្ញា KIM HUOT បានបន្តចុះប្រគល់រង្វាន់ធំ ១០លានរៀល ដល់អ្នកដែលមានសំណាងរស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១០លានរៀល ពីទឹកត្រចៀកកាំមាសដបកំប៉ោងខាងលើនេះ មានឈ្មោះ ផាត កញ្ញា ភេទស្រី អាយុ ២២ឆ្នាំ។

អ្នកនាង ផាត កញ្ញា បានប្រាប់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោយសម្រាកពីរៀបចំអ៉ីវ៉ាន់ក្នុងផ្ទះ និងឲ្យចំណីសត្វរួច អ្នកនាងមានអារម្មណ៍ថាអស់កម្លាំង ក៏យកទឹកត្រចៀកកាំមាសដបកំប៉ោងដែលបានទិញពីផ្ទះអ្នកលក់ស្ថិតនៅក្បែរផ្ទះទទួលទាន លុះពេលបើកគម្របដបក៏ស្រាប់តែឃើញមានរង្វាន់ ១០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់ក្រុមគ្រួសារ ហើយយទូរសព្ទប្រាប់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទដែលមានស្រាប់នៅក្នុងគម្របដប។

បន្ទាប់ពីទទួលបានប្រាក់រង្វាន់ធំ ១០លានរៀលពីទឹកត្រចៀកកាំមាសដបកំប៉ោងនេះ អ្នកនាងនឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន និងទុកទិញចំណីសត្វ (សត្វជ្រូក និងមាន់) ដែលជាមុខរបរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ រួមនឹងទុកសម្រាប់ព្យាបាលជំងឺប្រចាំកាយឪពុកម្ដាយ ដែលពិការភាពទាំងពីរនាក់។ ជាមួយគ្នានេះ អ្នកនាងក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោង ដែលបានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់នេះ។

លោក ហុយសុខា ប្រធានទីផ្សា ទឹកត្រចៀកកាំ មាសដបកំប៉ោងបានបញ្ជាក់ថា ក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោង សញ្ញា KIM HUOT បានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់ជូនដល់អតិថិជនទាំងអស់ ដែលតែងគាំទ្រផលិតផលរបស់ក្រុមហ៊ុន។ លោកបន្ថែមថា «ការដែលយើងទទួលទានទឹកត្រចៀកកាំមាសដបកំប៉ោងគឺ ទទួលបានទាំងសុខភាព និងទទួលបានទាំងរង្វាន់ប្រាក់លានយ៉ាងច្រើនសន្ធឹកសន្ធាប់»