(ភ្នំពេញ)៖ ស្របពេលកំពុងមានសន្ទុះរីកចម្រើនទូទាំងប្រទេស មានតំណាងចែកចាយ PY. MART ច្រើនឡើងហើយនោះ សហគ្រិនវ័យក្មេងលោក ឌី វ៉ាន់ខូវ ក៏មានទឹកចិត្តជ្រះថ្លា សាងកុសលផលបុណ្យសម្រាប់ក្រុមហ៊ុនរបស់លោក និងតំណាងទូទាំងប្រទេសផងដែរ។

លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុមហ៊ុនផ្សារ P.Y Mart មានទឹកចិត្តសប្បុរសធម៌ការបរិច្ចាគថវិការបស់់លោក ក្នុងការធ្វើបុណ្យជាមួយព្រះតេជគុណ គូ សុភាព ដើម្បីកែលម្អ និងកសាងបរិវេទសាលាបឋមសិក្សា ញឹម វណ្ណដាគងជ័យ ស្ថិតនៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ការបរិច្ចាគថវិការបស់លោកតាមរយៈព្រះតេជគុណ គូ សុភាព ដើម្បីចូលរួមចំណែកក្នុងការជួយដល់សហគមន៍ដែលកំពុងជួបការខ្វះខាត និងជាពិសេស ដើម្បីក្មេងៗទទួលបរិយាកាសល្អ ក្នុងទទួលចំណេះដឹងសម្រាប់អនាគត។

ព្រះតេជគុណ គូ សុភាព ក៏បានមានសង្ឃដីកាថា «អនុមោទនាសទ្ធាជ្រះថ្លារបស់លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុមហ៊ុន P.Y Mart និងអគ្គនាយករង លោក រឿន ដារ៉េត ដែលបានចូលរួមឧបត្ថម្ភ ក្នុងការកែលម្អបរិវេណ បរិស្ថាន សោភ័ណភាព សាលាបឋមសិក្សា ញឹម វណ្ណដា គងជ័យ ស្ថិតនៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំនួន២ ០០០$។ សូមម្ចាស់ទានបានសេចក្ដីសុខ រួចផុតពីទុក្ខទាំងពួង»

លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុមហ៊ុនផ្សារ P.Y Mart បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា លោកពិតជារីករាយ ក្នុងចូលរួមចំណែកជាមួយសង្គម និងជាពិសេសជួយដល់អ្នកទីទ័លក្រ ហើយលោកនឹងបន្តសកម្មភាពមនុស្សធម៌ និងការជួយជ្រោមជ្រែង ដល់សហគមន៍ដែលខ្វះខាតបន្តទៀត ដែលនេះជាការដើរតាមមាគាព្រះពុទ្ធសាសនា។ ជាមួយគ្នានេះផងដែរ គ្រប់តំណាងចែកចាយនៃផ្សារ P.Y MART សូមទទួលកុសលផលបុណ្យដោយជ្រះថ្លា ជាមួយរូបលោកផងដែរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កន្លងកន្លងមកនេះ លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុមហ៊ុនផ្សារ P.Y Mart និងក្រុមការងារ P.Y Mart បានចូលថ្វាយបង្គំព្រះតេជគុណ គូរ សុភាព និងបាននាំបច្ច័យបន្តិចបន្តួចចែកទានដល់បងប្អូន ពូមីង កូនក្មួយដែលមានជីវិភាពខ្វះខាតពិតប្រាកដចំនួន១០នាក់ តាមរយៈព្រះអង្គ នៅវត្តនិគ្រោធវ័ន គល់ទទឹង។

P.Y Mart ដែលជាផ្សារលក់ទំនិញរាប់រយរាប់ពាន់មុខ គឺត្រូវបាននាំចេញពីរោងចក្រផ្ទាល់មានដូចជា ប្រទេសអាមេរិក អឺរ៉ុប និងអាស៊ី ដែលកំពុងផ្ទុះទីផ្សារខ្លាំងធានាចេញពី Wall Mart និង Amazone ។ ផលិតផលទាំងនោះមានដូចជា៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្គត់ផ្គង់អគ្គីសនីផ្សេងៗជាច្រើនមុខស្ទើរតែរាប់មិនអស់។ បងប្អូនប្រជាពលរដ្ឋដែលចង់បាន សម្ភារមួយណានោះ ចង់មើលទំនិញសម្ភារប្រើប្រាប់ និង កម្ម៉ងតាមអនឡាញ អាចចូលមើលតាមរយៈហ្វេសប៊ុកឈ្មោះថា »P.Y Mart ការិយាល័យ» ឬ ចូលទៅកាន់វេបសាយដែលងាយមើលកម្ម៉ងដោយវាយថា www.pymarts.com ។ រាល់ទំនិញរបស់លោកសុទ្ធតែត្រូវបានទទួលការធានា និងមានគុណភាព មិនឱ្យអតិថិជនខកបំណងឡើយ។ សូមធ្វើការទំនាក់ទំនងតាមរយៈ 095381887 ដើម្បីកាន់តែជ្រាបច្បាស់និងអាចប្រឹក្សាយោបល់ជាមួយអគ្គនាយកផ្សារ P.Y Mart ៕