(ម៉ូនិច)៖ ក្លិបបាល់ទាត់ FC Bayern នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការចុះកិច្ចសន្យា ជាមួយកីឡាករអ្នកចាំទីសញ្ជាតិចិន Liu Shaoziyang សម្រាប់ក្រុមយុវជនរបស់ខ្លួន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

កីឡាករ Liu វ័យ១៨ឆ្នាំ មកពីក្លិបចិន FC Wuhan Three Towns ដែលជាសាខារបស់ក្លិប Bayern បានចុះកិច្ចសន្យា ជាមួយនឹងក្លិបយក្សរបស់អាល្លឺម៉ង់ រហូតដល់ខែមិថុនា ឆ្នាំ២០២៥។

កីឡាករកម្ពស់១.៩០ម៉ែត្ររូបនេះ បច្ចុប្បន្ន កំពុងរស់នៅក្លិប FC Bayern ហើយកំពុងហ្វឹកហាត់ជាមួយក្រុម U-19 របស់ក្លិប Bayern។

នាយកប្រតិបត្តិក FC Bayern លោក Oliver Kahn បានសាទរចំពោះការផ្ទេរកីឡាករ Liu ថាជាលទ្ធផលនៃទំនាកក់ទំនង រវាងក្លិប Bayern និងក្លិប Wuhan។

លោក Jochen Sauer, ប្រធានក្រុមយុវជនរបស់ FC Bayern បានលើកឡើងថា លោកបានឃើញ Liu ជាកីឡាករមួយរូប ដែលមានសក្តានុពលដ៏អស្ចារ្យ៕