(មេនឆេស្ទឺ)៖ ការប្រកួតរបស់ក្លិប Manchester United ប៉ះនឹងក្រុម Brighton & Hove Albion នៅថ្ងៃសៅរ៍សប្តាហ៍នេះ ត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើងជំងឺកូវីដ១៩ នៅក្លិបដែលលេងនៅកីឡដ្ឋាន Old Trafford។ នេះបើតាមការប្រកាសពី Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

«វាគឺជាការសោកស្តាយ ដែលនេះគឺជាការប្រកួតក្នុងលីគ Premier League លើកទី៤ ហើយដែលត្រូវបានពន្យារពេលក្នុងសប្តាហ៍កន្លងទៅ» នេះបើតាមលីគ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«ស្របពេលដែលមានការទទួលស្គាល់ថា ក្លិបជាច្រើនបានទទួលរងនូវការផ្ទុះឡើងនៃជំងឺកូវីដ ១៩នោះ វាគឺជាគោលបំណងរបស់លីគ ក្នុងការបន្តកាលវិភាគប្រកួតបច្ចុប្បន្នរបស់ខ្លួន តាមដែលអាចធ្វើទៅបានដោយសុវត្ថិភាព ហើយសុខភាព និងសុខុមាលភាពនៃអ្នកពាក់ព័ន្ធទាំងអស់ នៅតែជាអាទិភាពរបស់យើង»