(ភ្នំពេញ)៖ ជំនួបដ៏ជក់ចិត្តគូពិសេសៗនៃកម្មវិធីប្រកួតបាល់ទាត់ជម្រើសជើងឯកកម្ពុជា លីគលំដាប់២ បានឈានចូលសប្តាហ៍ទី៥ហើយនៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ដោយមាន ៨ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ រួមមាន៖
១៖ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ Vs ក្លិបបាល់ទាត់ឬទ្ធីសែន
២៖ កោះកុងអេហ្វស៊ី Vs ខេត្តបន្ទាយមានជ័យ
៣៖ អាយ អេស អាយ ដង្កោសែនជ័យ Vs សាលាកីឡាបាល់ទាត់ជាតិ
៤៖ ក្លិបបាល់ទាត់ សៀមរាប Vs កងយោធលខេមរៈភូមិន្ទ U-21។

គួរបញ្ជាក់ផងដែរ កម្មវិធីប្រកួតបាល់ទាត់ជម្រើសជើងឯកកម្ពុជា លីគលំដាប់២ នៃសប្តាហ៍ទី៥ ស្អែកនេះ មានគូពិសេសត្រូវប៉ះគ្នារវាង ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន១០ពិន្ទុ ត្រូវស្វាគមន៍ ក្រុមសាលាកីឡាបាល់ទាត់ជាតិ ដែល
កំពុងឈរនៅកំពូលតារាងលេខ១ ប៉ុណ្ណោះអាសន្ន និងមាន១២ពិន្ទុ នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេ.អេម.អេច ផាក នាវេលាម៉ោង ១៥៖០០នាទីរសៀល៕