(ភ្នំពេញ)៖ ក្រុមហ៊ុន LDI Enterprise Cambodia នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធីសម្ភោធជាផ្លូវការនូវកិច្ចសហការណ៍រួមបញ្ចូលម៉ាកយីហោ នាឡិកាអន្តរជាតិ G-SHOCK និងម៉ាកយីហោក្នុងស្រុក PATRÓN ដើម្បីពង្រឹងទីផ្សារហ្វេសិននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងម៉ាកយីហោក្នុងស្រុកឱ្យកាន់តែ ល្បីល្បាញឡើង។

កម្មវិធីសម្ពោធជាផ្លូវការនេះ បានធ្វើឡើងនៅហាងនាឡិកាថាមស៊ីធី កោះពេជ្រ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងផ្ទាល់របស់នាឡិកាម៉ាក G-Shock និងអ្នកតំណាងនៃម៉ាក PATRÓN ព្រមជាមួយភ្ញៀវកិត្តិយស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងកម្មវិធីនេះដែរ ម៉ាកល្បីទាំងពីរក៏មានការដាក់តាំងបង្ហាញពីសមិទ្ធិផលនៃការរួមបញ្ចូលគ្នារវាងម៉ាកយីហោទាំងពីរផងដែរ នោះគឺជានាឡិកាដៃ និងអាវដែលមាន ឈ្មោះថា G-PATRÓN ដែលជាវត្តមានរបស់ម៉ាកយីហោក្នុងស្រុក PATRÓN ឆ្លាក់នៅលើខ្សែនាឡិកាម៉ាក G-SHOCK ដំបូងគេបង្អស់។ នៅក្នុងកិច្ចសហការទ្វេភាគីនេះ ជាសក្ខីភាពបញ្ជាក់ពីការសហការរីករាយរវាងម៉ាកយីហោទាំងពីរ និងជាការនាំមកនូវភាពច្នៃប្រឌិតថ្មី ដែលមានភាពស៊ីវីល័យ និងជាហ្វេសិនថ្មីនៃយុគសម័យថ្មីនេះ។

G-PATRÓN ជាប្រភេទនាឡិកា និងអាវ Limited Edition ដែលមានចំនួនកំណត់ ហើយនឹងមានដាក់លក់នៅគ្រប់សាខាទាំងអស់របស់ហាងនាឡិកាថាមស៊ីធីរបស់ G-Shock ព្រមទាំងដៃគូសហការរបស់ G-Shock ជាច្រើនទៀតផងដែរ។

ការរួមបញ្ចូលគ្នានេះ គឺជាមោទនភាពថ្មីមួយរបស់នាឡិកាម៉ាក G-Shock និងជាប្រវត្តិសាស្រ្តថ្មី ដែលនាឡិកាម៉ាក G-Shock បានធ្វើការសហការជាមួយម៉ាកយីហោ ក្នុងស្រុកទីមួយ និងដំបូងគេបង្អស់របស់ប្រទេសកម្ពុជាគឺ ម៉ាក PATRÓN ហើយកិច្ចសហការនេះដែរ គឺជាការជួយពង្រឹងទីផ្សារហ្វេសិននៅក្នុងប្រទេសកម្ពុជា ជាមួយនឹង ម៉ាកយីហាក្នុងស្រុកឱ្យកាន់តែល្បីល្បាញឡើង ហើយក៏ជាការជួយគាំទ្រទៅដល់ម៉ាកយីហោក្នុងស្រុកដែលមានសមត្ថភាពខ្ពស់ មានការច្នៃប្រឌិត និងមានទេពកោសល្យ ក្នុងការនាំយកនូវហ្វេសិនថ្មីៗមកជូនអតិថិជនរបស់នាឡិកាដៃម៉ាក G-Shock ផងដែរ។

គួរបញ្ជាក់ផងដែរថា G-Shock គឺជាម៉ាកយីហោនាឡិកាអន្តរជាតិល្បីមួយ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី កម្ពុជា និងជាផលិតផលសុទ្ធ ធានាទាំងគុណភាពនិងតម្លៃ។

តំណាងយ៉ាងយីហោ G-Shock ក៏បានថ្លែងអរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់បុគ្គលិកនៃម៉ាកយីហោនាឡិកា G-Shock និងម៉ាកយីហោ PATRÓN ដែលបានជួយឱ្យកិច្ចសហការមួយនេះអាចលេចរូបរាងឡើង និងរលូនទៅមុខ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់នឹងចូលចិត្ត ហើយគាំទ្រ ចំពោះសមិទ្ធិផលថ្មីសន្លាងដែលកើតចេញពីការសហការគ្នារវាងម៉ាកទាំងពីរនេះ និងនៅតែបន្តគាំទ្រសមិទ្ធិផលថ្មីៗ ជាបន្តទៅមុខទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១០ ៣៩៨ ៨៨៨៕