(ភ្នំពេញ)៖ ក្នុងឱកាសបើកបវេសមកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានចាប់ផ្ដើមទទួលពាក្យចុះឈ្មោះចូលរៀនហើយ សម្រាប់កម្រិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ (វគ្គឥស្សរជន) និងថ្នាក់បណ្ឌិត រួមទាំងវគ្គបណ្ដុះបណ្ដាលជំនាញវគ្គខ្លីភាសារបរទេស ជាមួយនឹងការផ្ដល់នូវ អាហារូបករណ៍១០០% ចំនួន ១,៥០០កន្លែង។
ការផ្ដល់អាហារូបករណ៍ជូន សិស្ស-និស្សិតនេះ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍ ដែលបានផ្តល់នូវពហុពុទ្ធិ ទេពកោសល្យវិជ្ជាជីវៈ និងសីលធម៌ដល់ និស្សិត លើគ្រប់វិស័យក្នុងផ្នែកវប្បធម៌ សង្គមសេដ្ឋកិច្ច និងវិទ្យាសាស្រ្ត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ។
សូមបញ្ជាក់ដែរថា សម្រាប់ការទទួលបានអាហារូបករណ៍នេះ សិស្ស-និស្សិត អាចរកដាក់ពាក្យចុះឈ្មោះនៅតាមការិយាល័យ សាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទាំង ៤សាខា រួចមាន៖ សាខាទី១ រាជធានីភ្នំពេញ, សាខាទី២ ខេត្តបាត់ដំបង, សាខាទី៣ ខេត្តសៀមរាប, សាខាទី៤ ខេត្តកំពត៕