(ភ្នំពេញ)៖ «Mera Secret Garden» ជាដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ត្រូវបានបើកលក់ជាផ្លូវការហើយ មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២១។ ការិយាល័យលក់ដឹស្តា មេរាហ្កាដិន ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ លើផ្លូវ៥០ម៉ែត្រ ចម្ងាយត្រឹមតែ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

ក្នុងនោះនឹងមានការផ្តល់ជូន យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន៖
* ការបញ្ចុះតម្លៃរហូតដល់៩ភាគរយភ្លាមៗ។
* រង្វាន់ជាទីគាប់ចិត្តជាមួយជម្រើសជាច្រើនរួមមាន ទូកម្ចាត់វីរុស និងបាក់តេរី UV-C, Scooter អគ្គិសនី ម៉ូតូអាគុយម៉ូដថ្មី ឬGolf Cart ម៉ូដែលចុងក្រោយជាច្រើនរង្វាន់។
* វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើន។
* គោលការណ៍បង់ប្រាក់ កាន់តែងាយស្រួល។

អ្វីដែលពិសេសបន្ថែមក្រៅពីការផ្ដល់ជូនដ៏អស្ចារ្យខាងលើ អតិថិជនក៏អាចជ្រើសយកជម្រើសកម្ចីតាមរយៈធនាគារ ជាដៃគូរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់មិនធ្លាប់មានពីមុនមកចាប់ពី ៤.៣៩ភាគរយឡើងទៅ និងទំហំកម្ចីរហូតដល់១០០ភាគរយ ថែមទៀតផង។

សូមប្រញាប់រួសរាន់ឡើង ព្រោះការផ្ដល់ជូននេះមានសុពលភាពត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ថា ដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន មានឈ្មោះថា Mera Secret Garden មានសួនអាថ៍កំបាំងមេរា រៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់ នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង៣៩ម៉ឺនដុល្លារឡើងទៅ និងវីឡា ភ្លោះ ម៉ូដឺន មានតម្លៃចាប់ពីជាង ២១ម៉ឺនដុល្លារឡើងទៅត្រូវបានរចនាឡើង ជាមួយសោភ័ណភាពល្អឥតខ្ចោះ គុណភាពសំណង់រឹងមាំ ដើម្បីផ្ដល់នូវការរស់នៅ ជាមួយឧត្តមភាពបែបធម្មជាតិ ដល់ជូនអតិថិជន។

គម្រោងនេះផ្ទាល់ជាបណ្តុំសហគមន៍ទំនើប សម្រាប់ការរស់នៅដ៏ល្អប្រសើរ និងការអភិវឌ្ឍចម្រុះ ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារ និងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។

ដើម្បីជ្រាបពីការផ្ដល់ជូននេះ ឱ្យកាន់តែច្បាស់សូមអញ្ជើញចូលរួមព្រឹត្តិការណ៍ នៃការបើកលក់ផ្ទាល់ ឬទាក់ទងមកទូរសព្ទលេខ 098 / 016 / 017 596 789 សហការីនឹងចំាទទួលស្វាគមន៍ និងប្រឹក្សាយោបល់ជូនលោកអ្នកយ៉ាងគាប់ចិត្ត៕