(ភ្នំពេញ)៖ មន្ទីរពេទ្យ ជោរ៉ៃ ភ្នំពេញ បានបើកសិក្ខាសាលាស្ដីអំពី «អត្ថបទវិទ្យាសាស្រ្ដឆ្នាំ២០២១» នាថ្ងៃទី១៨ ខែ ឆ្នូ ឆ្នាំ២០២១ ដើម្បីចែករំលែកដកបទពិសោធន៍ និងស្វែងយល់ស្តីអំពីចំណេះដឹងថ្មីៗដល់ក្រុមវេជ្ជបណ្ឌិត។ សិក្ខាសាលានេះ ដឹកនាំដោយលោកសាស្រ្តាចារ្យបណ្ឌិត តូន ថាញ់ចា អគ្គនាយក នាយកមន្ទីរពេទ្យ ជោរ៉ៃ ភ្នំពេញ និងចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត តូន ថាញ់ចា បានលើកឡើងថា សិក្ខាសាលាប្រព្រឹត្តទៅដោយមានការចូលរួមស្ថាប័នផ្សេងៗដែលពាក់ព័ន្ធ វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យផ្សេងៗ ជាពិសេសក៏មានការចូលរួមពីជំងឺរបស់យើងនិងជាក្រុមហ៊ុនផ្សេងៗផងដែរ។ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ដើម្បីឲ្យពួកគាត់បានរៀនសូត្រ។

លោកក៏បានបន្តទៀតថា ដោយសារតែមានជំងឺកូវីដ១៩ សិក្ខាសាលាស្ដីអំពី «អត្ថបទវិទ្យាសាស្រ្ដឆ្នាំ២០២១» មានអ្នកចូលរួមជាង១០០នាក់ មាន២បន្ទប់និងចែករំលែកព័ត៌មានទាំងអស់គ្នា។អ្វីដែលធ្វើអោយខ្ញុំសប្បាយចិត្ដ គឺបុគ្គលិកយើងបានចំណាយពេលវេលាស្រាវជ្រាវសរសេរ អត្ថបទនិង ចូលរួម ធ្វើបទបង្ហាញទៀតផង។

បន្ថែមពីនេះទៀត លោកសាស្ត្រាចារ្យ សង្ឃឹមថា ពីពេលនេះទៅពួកគាត់នឹងមានការរើកចម្រើននិងបោះជំហានទៅមុខបន្ថែមទៀត។ យើងឃើញថា សមិទ្ធផលស្រាវជ្រាវលើកទី១និងលើទី២កន្លងមក បុគ្គលិករបស់យើងគាត់គាត់បានកែទំរងពិនិត្យព្យាបាលបានល្អជាងហើយគឺសមិទ្ធផលដ៏ល្អជួយទៅដល់សង្គមជាតិទាំងអស់បានដឹងនិងបានឮ។

លោកបានបន្តទៀតថា «ខ្ញុំពិតជាមានមោទភាព ហើយខ្ញុំសង្ឃឹមថានឹងជួយពួកគាត់ដើម្បីបានយល់ច្រើន ជាងនេះទៅទៀត។សមិទ្ធផលនេះគឺគាត់បានយល់ច្រើន បានធ្វើអោយអ្នកជំងឺទាំងក្នុង និងក្រៅប្រទេស និងវេជ្ជបណ្ឌិតមកពីក្រៅប្រទេសក៏គាត់បានដឹងរៀងរាល់ឆ្នាំនិងតែងតែចូលរួមសិក្សាដោះដូរបទពិសោធន៍ជាមួយពួកយើងទាំងអស់គ្នា។ហើយករណីដែលយើងលើកមកសិក្សាក្នុងសន្និសីទនេះគឺសុទ្ធតែករណីពិសេសៗ ដើម្បីប្រកាសអាសន្នថា ការដែលធ្វើខុសវាផ្តល់នូវផលវិបាកអ្វីខ្លះដែលយើងត្រូវកែសម្រួលឡើងវិញ»។ ជាពិសេស ទៅទៀតគឺចង់ឲ្យសហគមន៍យើងទាំងអស់បានយល់បានដឹងពីការប្រើប្រាស់ថ្នាំនិងឥទ្ធិពលរបស់ថ្នាំថាតើថ្នាំ។យើងចង់និយាយពីជម្ងឺថ្មីៗផ្សេងៗទៀត ដូចជាជាជម្ងឺឆ្លង ជម្ងឺដែលប្លែកត្រូវបានប្រកាសជាដំណឹង។

មន្ទីរពេទ្យ ជោរ៉ៃ ភ្នំពេញ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបង្កើតឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅឆ្នាំ ២០០៤។ មន្ទីរពេទ្យ ជោរ៉ៃ ភ្នំពេញ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមន្ទីរពេទ្យទីក្រុងហូជីមិញ។

បច្ចុប្បន្ន មន្ទីរពេទ្យជោរ៉ៃ ភ្នំពេញ មានគ្រែចំនួន ២០០សម្រាប់ដំណាក់កាលទី១ និងឈានទៅគម្រប់ ៥០០គ្រែសម្រាប់ដំណាក់កាលទី២ នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ មានអាគារធំទូលាយ បំពាក់សម្ភារបរិក្ខាពេទ្យទំនើប ធនធានមនុស្សមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋាន ISO ដែលមានដូចជា ម៉ាស៊ីនថត MRI ៦៥ Channel ១.៥ Tesla, ម៉ាស៊ីនថត CT-Scan 128 slice ម៉ាស៊ីនថតកាំរស្មីអ៊ុក Digital, ម៉ាស៊ីនអង់ដូស្គូប ម៉ាស៊ីនលាងឈាម ម៉ាស៊ីនពិនិត្យឈាមទំនើប ។ល។ មន្ទីរពេទ្យ ជោរ៉ៃ ភ្នំពេញ មានគ្រប់ឯកទេសសម្រាប់បម្រើសេវាពិនិត្យ និងព្យាបាល។

សូមបញ្ជាក់ដែរថា ភាពល្បីល្បាញរបស់មន្ទីរពេទ្យ ជោរ៉ៃ ភ្នំពេញ និងចំនួនអ្នកជំងឺមកពិនិត្យ និងព្យាបាល មានការកើនឡើងជាលំដាប់។ តាំងនាមខ្ញុំឲ្យបុគ្គលិកមន្ទីរពេទ្យ ជោរ៉ៃ ភ្នំពេញ ទាំងអស់ យើងខ្ញុំព្យាយាមអស់ពីកម្លាំងកាយចិត្ត នាំមកសវាមានគុណភាពខ្ពស់មកបម្រើជូនអតិថិជននិង សង្ឃឹមទទួលបានការគាំទ្រយ៉ាងមុតមាំពីលោកអ្នក។

ព័ត៌មានលម្អិតទំនាក់ទំនងម៉ោងធ្វើការគឺ ៖
* សម្រាប់ផ្នែកពិគ្រោះជំងឺ និង ថ្ងៃបុណ្យសម្រាកផ្សេងៗ
* ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ អាទិត្យ ម៉ោង ៧ព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច
* សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ និងសម្រាកពេទ្យគឺ 24ម៉ោង/7ថ្ងៃ
ទូរស័ព្ទទំនាក់ទំនង ៖
☎️023 684 1001 (24ម៉ោង/7ថ្ងៃ)
☎️023 684 1002 (សង្រ្គោះបន្ទាន់ & រថយន្តសង្រ្គោះបន្ទាន់)
☎️071 856 7777 (ព័ត៌មានទូទៅ)
☎️ 0972258999 (ផ្នែកទីផ្សារ)