(ភ្នំពេញ)៖ ក្រុមហ៊ុនជីស៊ីស៊ី គ្រុប បានបើកការដ្ឋានសាងសង់ការិយាល័យលក់ គម្រោងផ្សារជីស៊ី អូរឫស្សី ដែលមានទំហំផ្ទៃដី រហូតដល់ ៣,០០០ម៉ែត្រការ៉េ មុនពេលសាងសង់អគារដ៏ថ្មីស្រឡាងនៃផ្សារជីស៊ី អូរឫស្សី ដែលមានទីតាំងនៅតាមបណ្ដាយផ្លូវសហព័ន្ធរូស្ស៊ី។

ការិយាល័យនេះនឹងត្រូវបានសាងសង់ឡើងដោយរួមបញ្ចូលនូវលក្ខណៈពិសេសមួយចំនួនដូចជា ចំណតរថយន្ដដ៏ធំទូលាយ និងសួនច្បារដ៏ស្រស់បំព្រង។ ផ្សារជីស៊ី អូរឫស្សី បានប្រកាសជាសាធារណៈអំពីការចាប់ផ្ដើមកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ការិយាល័យលក់ គម្រោងផ្សារ ជីស៊ី អូរឫស្សី អមជាមួយពិធីក្រុងពាលី របាំជូនពរ ព្រមទាំងការសម្ដែងម៉ុងសាយដើម្បីអបអរសាទរ និងសុំពរជ័យក្នុងការចាប់ផ្ដើមការសាងសង់។

ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ ផ្សារជីស៊ី អូរឫស្សីបានធ្វើការផ្ដល់ជូនយ៉ាងពិសេសចំពោះអតិថិជន ដែលបានចុះឈ្មោះជាមួយនឹងផ្សារជីស៊ី អូរឫស្សីរួច អាចធ្វើការជ្រើសរើសតូបនៅជាន់ទីមួយបាន។

គួររម្លឹកផងដែរ ផ្សារជីស៊ី អូរឫស្សី បានបើកទទួលចុះឈ្មោះ តាំងពីដើមខែកញ្ញាឆ្នាំនេះមកម្ល៉េះ។ ឱកាសដ៏ល្អបំផុតម្រាប់អ្នកវិនិយោគទាំងអស់ដើម្បីធ្វើជាម្ចាស់តូប នៅជាន់ទី១ នៃផ្សារជីស៊ី អូរឫស្សី ដែលមានតូបអាជីវកម្មសាកសមជាការវិនិយោគដ៏មានសក្តានុពលខ្ពស់មួយ ដែលធានានូវអត្រាប្រាក់ចំណេញខ្ពស់បំផុត និងមានអ្នកធ្វើ ដំណើរកាត់ច្រើនបំផុតបើធៀបទៅនឹងទីតាំងដទៃទៀត។ ជាន់ទី១ មានកម្ពស់រហូតដល់៦ម៉ែត្រ ដែលខ្ពស់ជាងជាន់ផ្សេងទៀត ព្រមទាំងមានច្រកចូលផ្លូវធំទូលាយ ដែលបើកទូលាយសម្រាប់ការធ្វើអាជីវកម្មចម្រុះកាន់តែច្រើន។

លោក Ricky Lai នាយកប្រតិបត្តិនៃក្រុមហ៊ុនជីស៊ីស៊ីគ្រុប បានឱ្យដឹងថា ការិយាលក់ថ្មីរបស់គម្រោងផ្សារជីស៊ី អូរឫស្សី ត្រូវបានរំពឹងទុកថា នឹងត្រូវបញ្ចប់ ការសាងសង់ នៅដើមឆ្នាំ២០២២ ខណៈពេលដែលផ្សារនេះនឹងដំណើរការនៅក្នុងឆ្នាំ២០២៤។ នៅពេលផ្សារជីស៊ី អូរឫស្សី បើកដំណើរការ នឹងក្លាយជាផ្សារប្រពៃណីធំមួយដែលធ្វើឲ្យ អ្នកទេសចរទាំងអន្តរជាតិ និងអ្នកទេសចរក្នុងស្រុកត្រូវតែមកទស្សនា ជាពិសេសប្រជាជនដែលស្ថិតនៅជុំវិញតំបន់នោះផងដែរ។

លោកបានបន្ថែមទៀតថា ភ្ញៀវទាំងអស់ដែលមកការិយាល័យតាំងបង្ហាញ ផ្សារជីស៊ី អូរឫស្សី នៅអគារអូឡាំព្យារស៊ីធី នៅក្នុងថ្ងៃបើកសម្ពោធបើកការដ្ឋាន សាងសង់ ការិល័យលក់គម្រោងផ្សារជីស៊ី អូរឫស្សី នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅរួមមាន៖ កាដូបុណ្យណូអែលដ៏មានអត្ថន័យ ការបញ្ចុះតម្លៃដ៏ពិសេសរង្វាន់ឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះម៉ាក Samsung និងជាពិសេសទទួលបានការតុបតែងតូបជូនដោយឥតគិតថ្លៃរាល់ការចុះឈ្មោះក្នុងថ្ងៃនោះផងដែរ។

លោក Alex Yu ប្រធានជីស៊ីស៊ីគ្រុបបានឱ្យដឹងថា នៅក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ថា ផ្សារជីស៊ី អូរឫស្សីមិនត្រឹមតែបង្កប់នូវមរតកស្ថាបត្យកម្ម និងប្រពៃណី ខ្មែរប៉ុណ្ណោះទេ វាថែមទាំងអាចបង្កើតនូវការងារយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជាបន្ទាប់ពីគម្រោងនេះត្រូវបានសាងសង់រួច។ អតិថិជននឹងទទួលបាននូវបទពិសោធន៍ ដ៏អស្ចារ្យ ជាពិសេសសម្រាប់អ្នកដែលពេញចិត្តសិល្បៈ និងវប្បធម៌ខ្មែរ ក៏ដូចជាទស្សនវិជ្ជានៃការធ្វើជំនួញអាជីវកម្ម ហើយក៏សម្លឹងមើលឃើញ ពីការបន្តមរតកសិល្បៈ វប្បធម៌ និងអាជីវកម្មប្រកបដោយភាពឈ្លាសវៃទៅកាន់មនុស្សជំនាន់ក្រោយ។

លោក Alex Yu បានបន្ថែមថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានសន្តិភាព និងស្ថិរភាព ហើយកត្តាទាំងនេះដែលបន្តទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ កាន់តែច្រើន ចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសអគារពាណិជ្ជកម្មដែលមានសក្ដានុពលក្នុងស្រុកបែបនេះ។ លោកនឹងបន្តនាំមកនូវការរីកចម្រើនបន្ថែមទៀត ហើយ GCC ក៏បានចូលរួមចំណែកក្នុងការកសាងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយគ្របដណ្ដប់លើគ្រប់វិស័យ រួមមានភាពរីកចម្រើននៃសេដ្ឋកិច្ច សុខុមាលភាពសង្គម ស្ដង់ដារនៃការអប់រំ និងស្ថិរភាពនៃផ្នែកនយោបាយ។

គួររំលឹកផងដែរថា បច្ចុប្បន្ន GCC បានបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធនៅតាមបណ្ដាប្រទេសផ្សេងៗដូចជា ហុងកុង ចិន ម៉ាកាវ និងជប៉ុន និងធានាថានឹងបន្តភាពរីកចម្រើន និងបន្តពង្រីកទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជា សាំងហ្គាពួរ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាមជាដើម៕