(ភ្នំពេញ)៖ បន្ទាប់ពីបានបង្ហាញមុខសម្ដែង MV បទ «LAMBO TOY» របស់តារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា រួចមក តារាសម្ដែង សាវិន ហ្វីលីព បានសម្ដែងអារម្មណ៍រំភើបជាខ្លាំង បន្ទាប់ពីលោកបានចូលរួមសម្ដែង ដោយលោកចាក់ទុកថា MV មួយបទនេះ បានធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រាយធំ ជាមួយគំនិតច្នៃប្រឌិតខ្ពស់ ពុំធ្លាប់មាន។

តារាសម្ដែងលោក សាវិន ហ្វីលីព បានលើកឡើងថា បទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម ដូចជា Facebook ក៏ដូចជា Ti Tok ជាដើម ដោយម្នាក់ៗបានធ្វើត្រាប់តាមជាច្រើន។ ចំណុចដែលលោក សាវិន ហ្វីលីព ចាប់អារម្មណ៍ខ្លាំងនោះ ក្រៅពីបទចម្រៀងបង្ហាញពីភាពស៊ីវិល័យ MV មួយនេះបានគំនិតច្នៃប្រឌិតខ្ពស់ នៅត្រង់អ្នកដឹកនាំសម្ដែង បានយករថយន្តទំនើបៗដូច LAMBO មកដឹកចំបើងឲ្យគោស៊ី មានស្រីស្អាតលាងគោ ហើយគោនោះទៀតសោត ផឹកសុទ្ធតែស្រាក្រហម ក្លែមសុទ្ធតែស្រីសាលម៉ុន។

បទ LAMBO TOY របស់តារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា ត្រូវបានគេដឹងថា បានថតរួច កាត់តកែពណ៌រួចរាល់អស់ និងផលិតកម្មត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះ។ លោក សាវិន ហ្វីលីពបានដាក់ក្ដីរំពឹងខ្ពស់ថា បទ LAMBO TOY និងផ្ទះការគាំទ្រភ្ល្លូកទឹកភ្លូកដី មិនចាញ់បទ «Are you ok» ឡើយ ដែលខណៈនេះមានអ្នកចូលទស្សនា រហូតដល់ទៅជាង ១១៤ M ត្រឹងតែរយៈពេល១ខែប៉ុណ្ណោះ៕