(ភ្នំពេញ)៖ អាជីវកម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) របស់ក្រុមហ៊ុនស៊ីភីខេមបូឌា ជាប្រភេទអាជីវកម្មហ្រ្វេនឆាយ បានបើកឱកាសឱ្យអ្នក ដែលនឹងចាប់ផ្តើមបើកអាជីវកម្មផ្ទាល់ មានឱកាសក្លាយជាម្ចាស់ហាងដែល ផ្គត់ផ្គង់នៅផលិតផលសាច់ស្រស់ គុណភាព អនាម័យនឹងសុវត្តិភាព ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់នឹងផលិតផលសម្រេចរូបរបស់ CP ជាច្រើន។ លើសពីនេះទៅទៀត ខាងក្រុមហ៊ុនបានយកចិត្តទុកដាក់ដល់ដៃគូរសហការជាច្រើន ក្នុងការជួយរចនាហាង បង្រៀនពីការការហាន់ ឬកាត់សាច់ និងជួយធ្វើទីផ្សារដើម្បីឱ្យអាជីវកម្មដំណើរការល្អ។

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវ ចំពោះគុណភាព សុវត្តិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។

ក្នុងនោះអាជីវកម្ម ហ្រ្វេនឆាយ CP Fresh Shop ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចម្រើនយ៉ាងខ្លាំងនៅថៃ និងបណ្តាប្រទេសផ្សេងៗទៀត ហើយអាជីវកម្មហ្រ្វេនឆាយនេះ បានពង្រីកខ្លួនមកដល់កម្ពុជា តាំងពីឆ្នាំ២០២០មកម្លេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងដើម្បីបំពេញតម្រូវការរបស់អតិថិជន។ សម្រាប់អាជីវកម្មហ្រ្វេនឆាយស៊ីភី ហ្រ្វេសហ្សប ក្រុមហ៊ុនស៊ីភីខេមបូឌា បានកំពុងនឹងដំណើរការនៅកម្ពុជា ដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជនទូទាំងកម្ពុជា។

លោក ចាថនរ៉ាវ៉ាត់ ផុខិនវ៉ូរាឆូត ( Mr.Chatthonrawat Phokhinworachot ) ប្រធានចាត់ការទូទៅ អាជីវកម្ម CP Fresh Shop នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមពង្រីកអាជីវ កម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) ឱ្យមានការរីកចម្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក។ បច្ចុប្បន្ននេះក្រុមហ៊ុនស៊ីភី បានពង្រីកអាជីវកម្ម CP Fresh Shop ចំនួន៥សាខារួចមកហើយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដោយមានគោលបំណងសំខាន់ៗ ដូចជាផ្តោតទៅលើការផ្តល់នៅសេវាកម្មសាច់ស្រស់ ដែលមានគុណភាពល្អស្តង់ដារអនាម័យខ្ពស់ និងតម្លៃសមរម្យ ចែកជូនដល់អតិថិជនកម្ពុជា និងផ្ដល់ឱកាសក្នុងការធ្វើជាម្ចាស់អាជីវកម្មហ្វ្រេនឆាយផ្ទាល់ខ្លួនផងដែរ។

លើសពីនេះទៅទៀត ការចាប់ផ្តើមជាដៃគូរអាជីវកម្មហ្រ្វេនឆាយ CP Fresh Shop របស់ក្រុមហ៊ុនស៊ីភីខេមបូឌា «ចំណាយដើមទុនទាប តែបង្កើតប្រាក់ចំណូលខ្ពស់» ងាយស្រួលលក់ និងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីការហាន់ ឬកាត់សាច់ ជួយរចនាហាង និងការធ្វើទីផ្សារផងដែរ។

ថ្មីៗនេះខាងក្រុមហ៊ុនស៊ីភី បានចុះទៅសម្ភាសដៃគូរសហការអាជីវកម្មផ្ទាល់ លោក ឈុន សារ៉េត របស់ហាង CP Fresh Shop នៅសាខាខេត្តកំពង់ធំ ដោយអតិថិជន បាននិយាយថា បានជាគាត់ជ្រើសរើសយក CP Fresh Shop ជាដៃគូរសហការព្រោះហ្រ្វេនឆាយ (CP Fresh Shop) មានឈ្មោះបោះសំឡេងនៅកម្ពុជា ជាពិសេសនោះចំណាយដើមទុនទាប តែបង្កើតប្រាក់ចំណូលខ្ពស់ ថែមទំាងមានបុគលិកផ្នែកលក់ ចុះទៅជួយណែនាំពីការគ្រប់គ្រង់ហាងបង្រៀន ពីការហាន់ ឬកាត់សាច់ ជួយរចនាហាង និងការធ្វើទីផ្សារផងដែរ។

តាមគោលការណ៍ប្រកបដោយនិរន្តរភាពក្រុមហ៊ុន CP ខេមបូឌាបានយកចិត្តទុកយ៉ាងខ្លាំង ក្នុងការផ្តល់នៅសេវាកម្មសាច់ស្រស់និងផលិតផល CP ផ្សេងៗជាច្រើន ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ប្រហិត ប៉ាតេ និងផលិតផលសម្រេចរូបជាច្រើនទៀត ដោយគ្រប់ផលិតផលទាំងអស់របស់ CP Fresh Shop សុទ្ធសឹងតែជាផលិតផល ដែលផលិត និងនាំយកមកពីកសិដ្ធានស្តង់ដា និងមានគុណភាពល្អ សុវត្តិភាពល្អដល់អ្នកបរិភោគស្អាត អនាម័យខ្ពស់។ អ្វីដែលកាន់តែពិសេសនោះ គឺទាក់ទងទៅនឹងអាជីវកម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) ផ្តោតលើចំណុចសំខាន់ៗ៣គឺ៖

១៖ លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop )៖
មានអាយុមិនលើសពី ៦០ឆ្នាំ សញ្ជាតិខ្មែរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ, ស្រឡាញ់ការលក់និងមានសេវាកម្មល្អ, មានភាពរួសរាយ និងយកចិត្តទុកដាក់លើបញ្ហាសុខភាព ពិសេសអាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមល័ក្ខខណ្ឌក្រុមហ៊ុន ហើយជាមនុស្សដែលគ្មានទោស និងបណ្តឹងរដ្ឋប្បវេណី។

២៖ មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយកស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop )៖
ទទួលបានការផ្គត់ផ្គង់ផលិតផល ដែលមានគុណភាព ស្តង់ដាអនាម័យ, ផ្តល់បច្ចេកទេស នឹងប្រឹក្សាការធ្វើទីផ្សារពីក្រុមហ៊ុន, ឱកាសក្លាយជាម្ចាស់ជីវកម្មផ្ទាល់ខ្លួន, មិនទាមទារបទពិសោធន៍ក្នុងការបើកហាងលក់ និងការវិនិយោគខ្នាតតូច។

៣៖ ក្រុមហ៊ុនផ្ដល់អត្ថប្រយោជន៍ ទៅកាន់លោកអ្នកដែលជាដៃគូរសហការ៖
ផ្តល់សេវាជុសជុលហាង និងសម្ភារៈ, ជាអ្នកត្រួតពិនិត្យគុណភាពទំនិញ, ផ្តល់សេវាដឹកជញ្ចូន, យុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារ, ក្រុមហ៊ុនផ្តល់នៅផលិតផលដែលមានគុណភាព និងស្តង់ដាខ្ពស់ដោយនៅពេលអនាគតស៊ីភី ហ្រ្វេសហ្សប របស់ក្រុមហ៊ុនស៊ីភីខេមបូឌា មានគម្រោង និងពង្រីកអាជីវកម្មមួយនេះបន្ថែមនៅឆ្នាំខាងមុខ គ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការត្រូវការរបស់អតិថិជន។

ដូចច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ ដែលមានប្រាក់ចំណូលប្រចាំថ្ងៃហ្រ្វេនឆាយស៊ីភី ហ្រ្វេសហ្សប ជាជម្រើសដ៏ល្អ សម្រាប់អតិថិជនដែលទើបនឹងចាប់ផ្តើមធ្វើអាជីវកម្មថ្មី លើសពីនេះផងដែរស៊ីភី ហ្រ្វេសហ្សប ក៏មានលក់នៅផលិតផលជាច្រើនប្រភេទ ដូចផ្តល់សេវាកម្មលក់រាយ សាច់ស្រស់ដែលមាន គុណភាពល្អ សុវត្ថិភាពល្អដល់អ្នកបរិភោគ ស្អាត អនាម័យខ្ពស់ និងមានលក់នៅផលិតផល CP ផ្សេងៗជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 010 777 311 និងស្កែន QR Code ខាងក្រោម៖

QR Code PC Fresh Shop

QR Code Facebook CP

 

QR Code Website CP

QR Code You Tube CP