(ភ្នំពេញ)៖ ជាមួយនឹងការបញ្ចុះតម្លៃ ទំនិញរហូតដល់១៥០០០មុខ ផ្តល់ជូនកូដបញ្ចុះតម្លៃចំនួន៥០ ០០០ ជារៀងរាល់ខែ ព្រមទាំងការដឹកជញ្ជូន ដោយឥតគិតថ្លៃ វីងម៉ល ដែលមាននៅក្នុងកម្មវិធីស្មាតហ្វូនវីង កំពុងនាំមកនូវការសប្បាយរីករាយ ជូនប្រជាជនកម្ពុជាដើម្បីអបអរឆ្នាំថ្មីនេះ។

ឥឡូវនេះ អតិថិជនរបស់វីងម៉ល ចំណាយកាន់តែតិច ហើយអាចទិញអាហារ ព្រមទាំងភេសជ្ជៈដែលខ្លួនចូលចិត្តបានកាន់តែច្រើន ជាមួយនឹងការបញ្ចុះតម្លៃពិសេស លើទំនិញចំនួន១៥០០០មុខជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់កូដបញ្ចុះតម្លៃចំនួន៥០ ០០០ តាមរយៈកម្មវិធីស្មាតហ្វូនវីង ពីហាងដ៏ពេញនិយមជាច្រើននៅក្នុងរាជធានី ភ្នំពេញនិង ខេត្តនានា។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានថ្លែងថា «ពួកយើងផ្តល់ជូនការបញ្ចុះតម្លៃនេះ ដើម្បីឲ្យអ្នកគ្រប់គ្នា អាចរីករាយជាមួយអាហារ និងភេសជ្ជៈដែលខ្លួនចូលចិត្ត កាន់តែច្រើនជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដោយចំណាយកាន់តែតិច ខណៈពេលដែលឆ្នាំថ្មី នឹងឈានមកដល់ឆាប់ៗនេះ។ យើងក៏បន្ថែមនូវហាងថ្មីៗ និងពេញនិយមជាច្រើនប្រភេទផងដែរ។ ឥឡូវនេះ វីងម៉លគឺជាហាងដែលមានការបញ្ចុះតម្លៃ ដ៏ល្អបំផុតរបស់លោកអ្នក»

អតិថិជនរបស់វីងម៉ល នៅទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ អាចទិញអាហារ និងភេសជ្ជៈជាង ១៥ ០០០ មុខជារៀងរាល់ថ្ងៃ ដោយគ្រាន់តែចុចពីរបីប៉ក់ នៅលើកម្មវិធីស្មាតហ្វូនវីងរបស់ពួកគេ ជាមួយលេខកូដបញ្ចុះតម្លៃ ៥០ ០០០ដែលចែកជូនជារៀងរាល់ខែ។

លោក ហាសហ៊ីម បានឲ្យដឹងថា «ពួកយើងបានធ្វើការជាមួយ ហាងដ៏ពេញនិយមជាច្រើននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីធានាថាហាង ដែលលោកអ្នកចូលចិត្តទាំងអស់នៅទីនេះ។ ដរាបណាអ្នកមានកម្មវិធីស្មាតហ្វូនវីង លោកអ្នកអាចទិញទំនិញពីវីងម៉លបានហើយ»

អតិថិជនគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ហើយចុចលើរូបតំណាង «វីងម៉ល» រួចមករកមើល «Discount Store» លោកអ្នកអាចជ្រើសរើសអាហារ និងភេសជ្ជៈដែលចូលចិត្ត រួចកុម៉្មង់ទំនិញក្នុងការបញ្ចុះតម្លៃតែម្តង។ វីងម៉ល នឹងដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នក ដោយមិនគិតថ្លៃដឹកជញ្ជូននោះឡើយ។

ជាមួយវីងម៉ល អតិថិជនក៏អាចទិញទំនិញរាប់ពាន់មុខ ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់គ្រឿងអេឡិចត្រូនិច របស់របរទារក ផលិតផលសុខភាព និងសម្រស់ ក៏ដូចជាទំនិញជាច្រើនប្រភេទផ្សេងទៀត ពីហាងកំពុងពេញនិយមជាច្រើន។

អតិថិជនក៏អាចស្វែងយល់បន្ថែម អំពីប្រូម៉ូសិនប្រចាំថ្ងៃពីវីងម៉ល ដោយគ្រាន់តែចុះឈ្មោះ តាមបណ្តាញតេឡេក្រាមនៃទីក្រុង និងខេត្តនីមួយៗ។

អតិថិជននៅភ្នំពេញ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://t.me/WingMall ។ អ្នកនៅសៀមរាប អាចចុចលើ link https://t.me/WingMallSR។ អ្នកនៅបាត់ដំបង អាចចូលតាមតំណ https://t.me/WingMallBTB ។ អ្នកនៅខេត្តព្រះសីហនុ អាចប្រើតំណ https://t.me/WingMallSHV ចំណែកអ្នកនៅខេត្តកំពង់ចាម អាចចុចលើ https://t.me/WingMallKPC