(ម៉ាឌ្រីដ)៖ ក្រុមអធិរាជស Real Madrid បានបញ្ចប់កំណត់ត្រាឈ្នះ ៨ប្រកួតជាប់ៗគ្នាក្នុងលីគកំពូលអេស្ប៉ាញ នៅពេលរកបានត្រឹម ១ពិន្ទុក្នុងដីពីការស្មើ ០-០ ទល់នឹងក្រុមក្បែរបាតតារាង Cadiz នារាត្រីថ្ងៃអាទិត្យក្នុងកីឡដ្ឋាន Santiago Bernabeu។

តាមរយៈលទ្ធផលនេះធ្វើឲ្យ Real បន្តនាំមុខកំពូលតារាង La Liga មកនៅត្រឹម ៦ពិន្ទុវិញដោយនៅសល់ ១ប្រកួតក្នុងដៃផងដែរ ច្រើនជាងក្រុមលេខ២ Sevilla ដែលបានយកឈ្នះ Atletico Madrid កាលពីរាត្រីថ្ងៃសៅរ៍ផងដែរ ជាមួយនឹងការដាក់សម្ពាធទៅលើគូប្រកួត Cadiz ជាខ្លាំងគិតចាប់តាំងដើមតង់ទី១ មក។

តែយ៉ាងណា វាបានក្លាយជារាត្រីដ៏អាក្រក់សម្រាប់អ្នកចាត់ការទូទៅ លោក Carlo Ancelotti ដ្បិតខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vinicius Junior បានចូលលេងក្នុងលីគលើកទី១០០ របស់គេ នៅពេលដែលមិត្តរួមក្រុម Eden Hazard ក៏បានបង្ហាញខ្លួនឡើងវិញផងដែរ ក្រោយអវត្តមានតាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១ មក ដោយសាររបួស។

ដូចគ្នានោះដែរ ខ្សែប្រយុទ្ធបារាំង Karim Benzema ក៏ទទួលបានការខកចិត្តជាមួយឱកាសដ៏ច្រើន នៅពេល Alvaro Negredo បានខកខានឱកាសមាសចុងម៉ោង គ្រាដែលក្រុមភ្ញៀវត្រូវការពិន្ទុដ៏ច្រើន ដើម្បីគេចចេញពីតំបន់កាត់ចោលផងនោះ៕