(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល រៀបចំតុបតែងយ៉ាងស្រស់ស្អាតដែលមានដើម Christmas យ៉ាងធំនៅចំទីធ្លារបស់ផ្សារទំនើប ដើម្បីត្រៀមស្វាគមន៍សាធារណជនក៏ដូចជា អតិថិជន មកលេងកម្សាន្ត, ទិញទំនិញ និងថតរូបស្អាតៗនៅក្នុងឱកាសកម្មវិធីចុងឆ្នាំ បុណ្យ Christmas រួមទាំងការផ្តល់រង្វាន់ជាច្រើនទៀត។ កម្មវិធីនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១នេះ។

កម្មវិធី Christmas ដ៏រំភើបរបស់ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មាន៣កម្មវិធីធំៗ សំរាប់សាធារណជននិង អតិថិជន។ កម្មវិធីដ៏រីករាយនេះមានដូចជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១នេះ កម្មវិធីទី១ គឺ រាល់ការចំណាយ 5$ ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងបាក់ទូក សេនធឺរ នោះអតិថិជនមានសិទ្ធិចាប់រង្វាន់ដោយគ្រាន់តែយកវិក្កយបត្រ មកចាប់ឆ្នោត ដែលរង្វាន់ធំគឺទទួលបាន coupon 50$, 10$, 5$ មួកសុវត្ថិភាព ដបទឹក កាបូប និងរង្វាន់ផ្សេងៗជាច្រើនសន្ធឹកសន្លាប់។ កម្មវិធីទី២ គឺការថតរូបស្អាតៗនៅក្នុងផ្សារទំនើបនេះ ដោយផុសរូបភា្ជប់ #chipmongnoromallchristmas នោះអស់លោកអ្នកនឹងទទួលបានស្ករ ឬសូកូឡាភ្លាមៗដែលចំនួនមានកំណត់ ដូច្នេះមកមុនបានមុនណា រួសរាន់ឡើង។

ចំណែកកម្មវិធី ទី៣ គឺ ថ្ងៃទី២៤និង២៥ ខែធ្នូ ឆ្នាំ២០២១ រឹតតែពិសេសគឺមានវត្តមាន តាណូអែល ដែល២ម៉ោងម្តងគឺគាត់ នឹងដើរជុំវិញផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល រួមទាំងមានការចែកស្ករគ្រាប់ដែលចំនួនមានកំណត់ សំរាប់សាធារណជនជាពិសេសប្អូនៗកុមារ ដែលមកផ្សារទំនើបខាងលើ។ បន្ថែមពីលើនេះនៅថ្ងៃទី ២៤និង២៥ ខែធ្នូដដែល អតិថិជននៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នឹងមានសិទ្ធិបង្វិលកងយករង្វាន់នៅពេលចំណាយ 20$ ។

ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ផ្តល់បរិយាកាសសប្បាយរីករាយសំរាប់ប្រជាពលរដ្ឋ ដែលអាចមកកម្សាន្តជាលក្ខណៈឯកជន ឬគ្រួសារ និងអាចនាំបុត្រធីតាតូចៗរបស់លោកអ្នកមកលេង ទិញទំនិញ ពិសារអាហារ និងថតរូបជាដើម នៅក្នុងឱកាសបុណ្យ Christmasនេះ រហូតដល់ចប់ឆ្នាំ រួមទាំងមានប្រូម៉ូសិនជាច្រើនទៀត។

សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាជម្រើសដ៏ល្អសំរាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលមិនមានគំរោងដើរកម្សាន្តតាមបណ្តាខេត្ត គឺអាចមកកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏រីករាយនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ខែធ្នូឆ្នាំ២០២១នេះ។

សូមជូនពរអស់លោកអ្នកមានសុខភាពល្អ! កុំភ្លេច អនុវត្ត៣កុំ ៣ការពារ! Merry Christmas and Happy New Year !៕

ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
* https://www.facebook.com/chipmongnoromall
* https://www.facebook.com/ChipMongMalls