(ម៉ាទ្រីដ)៖ កីឡាករតេន្នីសសញ្ជាតិអេស្ប៉ាញ Rafael Nadal បានអះអាងនៅថ្ងៃចន្ទថា លោកមានភាពវិជ្ជមានជំងឺកូវីដ១៩ នៅពេលត្រឡប់ទៅដល់អេស្ប៉ាញវិញ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

លោក Nadal បានត្រឡប់ទៅកាន់មាតុភូមិវិញ បន្ទាប់ពីមានបញ្ហារបួសជើងនៅក្នុងព្រឹត្តិការណ៍ប្រកួតមួយ នៅទីក្រុង Abu Dhabi របស់សហព័ន្ធអារ៉ាប់រួមកាលពីសប្តាហ៍មុន។

«ខ្ញុំចង់ប្រកាសថា ការត្រឡប់មកផ្ទះរបស់ខ្ញុំ បន្ទាប់ពីប្រកួតនៅទីក្រុង Abu Dhabi ខ្ញុំមានភាពវិជ្ជមានជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ត PCR» នេះបើតាមកីឡាកររូបនេះ បានសរសេរលើបណ្តាញសង្គម។

លោកបន្ថែមថា «ខ្ញុំកំពុងឆ្លងកាត់គ្រាដ៏អាក្រក់មួយ ប៉ុន្តែខ្ញុំមានទំនុកចិត្តថា ខ្ញុំនឹងធូរស្បើយបន្តិចម្តងៗ។ ពេលនេះខ្ញុំកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺនៅផ្ទះ»

លោក Nadal បានបញ្ជាក់ថា ជំងឺរបស់លោកអាចប៉ះពាល់ការចូលរួមរបស់លោក ក្នុងការប្រកួតនាពេលអនាគតផងដែរ៕