(ភ្នំពេញ)៖ គម្រោងបុរី ប៉េង អ៉ីម ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ធានដ៏ធំមួយនៅតំបន់ព្រៃស ដែលក្នុងនោះ រួមបញ្ចូលទៅដោយអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងគម្រោងលំនៅដ្ឋាន ដែលមានការរចនាឡើងយ៉ាងប្រណីតផ្ចិតផ្ចង់ ប្រកបទៅដោយគុណភាព និងផាសុកភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន នឹងនាំមកជូននូវព័ត៌មានដ៏រំភើបដែលលោកអ្នកបានទន្ទឹងរង់ចាំ អស់រយៈពេលយ៉ាងយូរ នោះគឺការសម្ពោធផ្ទះគម្រូ ដែលបានប្រារព្ធឡើង នៅថ្ងៃទី១៧ ដល់១៩ ខែធ្នូ ឆ្នាំ២០២១។

ដើម្បីអបអរសាទរពិធីសម្ពោធផ្ទះគម្រូ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បុរី ប៉េង អ៉ីម នឹងបន្តផ្តល់ជូនលោកអ្នកនូវកាដូពិសេស ពីកម្មវិធីបូយក្សនាំសំណាង ដែលមានការបញ្ចុះតម្លៃរហូតដល់ $10,000 និងមានការថែមជូនម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ ដែលការថែមជូននេះនឹងមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ហើយជម្រើសបង់ប្រាក់គឺងាយស្រួលខ្លាំងនិងមានច្រើនជម្រើស ជាមួយនឹងការបង់រំលស់គ្មានការប្រាក់រយៈពេល ១៨ខែ ហើយបង់តែត្រឹមតែជាង ៥០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ក្នុងគម្រោងក៏មានជាអគារពាណិជ្ជកម្ម ខុនដូ និងផ្សារ ប៉េង អ៉ីម បោះដុំ លក់រាយទំនិញចម្រុះ ដែលជាប្រភេទផ្សារឯកជនមានរយៈពេលលក់ ១០ឆ្នាំ សម្រាប់សុពលភាពអាជីវកម្មជាមួយតម្លៃដ៏ពិសេស ១តូបត្រឹម ៤,៥០០ដុល្លារ (ការផ្តល់ជូនមានកំណត់) ជាពិសេសផ្សារប៉េង អ៉ីម បានគិតគូរជ្រើសរើសទីតាំងដ៏ល្អដោយមានចរន្តចរាចរណ៍ដ៏មមាញឹក និងស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី២ ផងដែរដែលជាចំណុចចំបងមួយងាយស្រួលសម្រាប់ប្រកបអាជីវកម្មនានា។

ក្នុងរយៈពេលដ៏ខ្លី ជាមួយនឹងការសាងសង់យ៉ាងយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ សំណង់ដ៏រឹងមាំនៃផ្ទះនីមួយៗ បានលេចរូបរាងឡើងយ៉ាងគួរឲ្យកត់សម្គាល់ដែលសុទ្ធសឹងជាប្រភេទផ្ទះដែលកំពុងពេញនិយមពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន។ ក្រៅពីការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុងយ៉ាងផ្ចិតផ្ចង់ ទៅតាមតម្រូវការ និងក្តីស្រម៉ៃរបស់អ្នករស់នៅជាចម្បងហើយ គម្រោងបុរី ប៉េង អ៉ីម បានបន្ថែមនូវមុខងារពិសេសរបស់ប្រភេទផ្ទះអាជីវកម្ម ដោយការបំពាក់នូវជណ្តើរយន្តយ៉ាងទំនើប ញ៉ាំងឲ្យមានភាពងាយស្រួលដល់ការរស់នៅ ជាពិសេសក្រុមគ្រួសារដែលមានឪពុកម្តាយ និងលោកតាលោកយាយដែលមានវ័យចំណាស់ មិនថាគ្រួសារតូចឬ ធំនោះឡើយ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នករស់នៅ ដែលទាមទារឲ្យមានសុវត្ថិភាព និង ឯកជនភាពកាន់តែខ្ពស់ បុរី ប៉េង អ៉ីម​ មានកិត្តិយសក្នុងការណែនាំនូវប្រភេទផ្ទះវីឡាកូនកាត់ ដែលមានទាំងវីឡាកូនកាត់ស្តង់ដារ និងវីឡាកូនកាត់មានរបង ដែលជម្រុញឲ្យការរស់នៅប្រកបទៅដោយភាពស្ងប់ស្ងាត់ ភាពសុខដុម និងឯកជនភាពទ្វេរដង។

ដោយមើលឃើញតម្រូវការនៃការរស់នៅលំនៅដ្ធានបែបអភិជនកាន់់តែមានសន្ទុះកើនឡើងជាលំដាប់ គម្រោងបុរី ប៉េង អ៉ីម មានមោទនភាពក្នុងការនាំមកជូនលោកអ្នកនូវលំនៅដ្ធានប្រភេទវីឡាភ្លោះ ដែលមានរចនាបទបែបទំនើប ប្រណិត ថែមទាំងមានទំហំដី និង ទំហំផ្ទះធំទូលាយទៀតផង។

សូមអញ្ជើញមកទស្សនាផ្ទះគម្រូ ដែលបំពាក់ទៅដោយជណ្តើរយន្តទំនើបនៅគម្រោងបុរី ប៉េង អ៉ីម ដែលមានទីតាំង នៅផ្លូវព្រៃស ៣០ម៉ែត្រ ជាប់ទៅនឹងផ្សារជីបម៉ុង ៥០ម៉ែត្រ ចម្ងាយតែ ៧០០ម៉ែត្រ ប៉ុណ្ណោះ ឬធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 081 798 789