(សៀមរាប)៖ បន្ទាប់ពីមានការស្រាកស្រាន្តទៅវិញនៃជំងឺកូវីដ១៩ ខេត្តសៀមដែលជាបេះដូងនៃកម្ពុជា បានចាប់ផ្តើមបើកទ្វារស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ក្នុងនោះរមណីយដ្ឋាន ហាងទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនានា ចាប់ផ្តើមមានភ្ញៀវជាហូរហែ ដែលបង្ហាញពីការសម្របខ្លួនក្នុងរបទថ្មី។ អ្វីដែលគួរឲ្យកត់ សម្គាល់នោះ foodpanda បានបោះជំហានថ្មីមួយទៀត ដោយបាននាំយកមុខងារថ្មី pandamart ទៅដល់ទឹកដីនៃទីរួមខេត្តសៀមរាប ជាមួយការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយសម្រួល និងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទាំងអស់។

foodpanda គឺជាក្រុមហ៊ុនដ៏ធំមួយដែលបានផ្តល់សេវាកម្មដឹកជញ្ជូន អាហារ ភេសជ្ជៈ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗប្រចាំថ្ងៃ យ៉ាងសម្បូរបែប ឈានមុខគេនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៃតំបន់អាស៉ី ជាមួយនឹងការដឹកជញ្ជូនរហ័សទាន់ចិត្ត។

pandamart គឺជាមុខងារហាងអនឡាញនៅក្នុងកម្មវិធី foodpanda ដែលផ្តល់ជូននូវជម្រើសទំនិញជាច្រើនរហូតដល់ជាង ៣ ០០០ប្រភេទឯណោះ ជាមួយនឹងសេវាកម្ម ដឹកជញ្ជូនរហ័សទាន់ចិត្តមិនឲ្យលើសពី ៣០នាទីនោះទេ។ ជាមួយគ្នានេះ ក្រោយប្រតិបត្តិការនៅរាជធានីភ្នំពេញ បានជាង១ខែដ៏ជោគជ័យ ឥឡូវនេះ pandamart មានវត្តមាននៅខេត្តសៀមរាបហើយ។

សម្រាប់ការកុម្ម៉ង់តាម pandamart ពិតជាមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែចូលក្នុងកម្មវិធី foodpanda រួចចុចទៅលើផ្នែក pandamart ដែលមានទំនិញ ជាច្រើនប្រភេទសម្រាប់ជ្រើសរើសកុម្ម៉ង់តាមតម្រូវការបានរួមមាន គ្រឿងទេសជាច្រើនមុខ អាហារនិងភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារៈផ្ទះបាយ។ លើសពីនេះ ក៏មានជាគ្រឿងសម្អាង និងទំនិញជាច្រើនមុខទៀតដល់ទៅជាង ៣០០០ប្រភេទហើយ បម្រើសេវាកុម្ម៉ង់ចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ១១យប់។

កាន់តែពិសេសនោះ! អតិថិជនទាំងអស់អាចរីករាយជាមួយការផ្តល់ជូនពិសេសត្រឹមតែ 0.៩៨$ ប៉ុណ្ណោះលើទំនិញជាច្រើនក្នុង pandamart ដែលអតិថិជន នៅក្នុងខេត្តសៀមរាបទាំងអស់ អាចរីករាយនឹងការបញ្ជាទិញទំនិញគ្រប់ប្រភេទក្នុងរយៈពេល ៣០នាទី។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អតិថិជនថ្មីរបស់ pandamart នឹងទទួលបានការបញ្ចុះតម្លៃ ២$ ភ្លាមៗ រាល់ការកុម្ម៉ង់ចាប់ពី ៧$ ឡើងទៅដោយគ្រាន់តែប្រើប្រូម៉ូកូដ MART។

សម្រាប់អ្នកមិនទាន់មានកុំភ្លេចដោន ឡូតកម្មវិធី foodpanda ឥឡូវនេះ (http://onelink.to/fpkh) ដើម្បីប្រើប្រាស់មុខងារ pandamart និងកុម្ម៉ង់អាហារឆ្ងាញ់ៗជាច្រើន ជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត៕