(ភ្នំពេញ)៖ PropNex Cambodia ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅកម្ពុជា កំពុងតែសហការគ្នាជាមួយក្រុមហ៊ុន Royal Platinum ដែលជាអគារសម្ព័ន្ធអាជីវកម្មដ៏ទំនើបដាច់គេនៅកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរពិធីបុណ្យគ្រីស្ទម៉ាសប្រចាំឆ្នាំ២០២១។ ពិធីអបអរសាទរពិធីបុណ្យគ្រីស្ទម៉ាសនេះ នឹងមានការអញ្ជើញតារាល្បីៗទាំង ៣រូប មកពីប្រទេសសិង្ហបុរី មានឈ្មោះថាក្រុម Shiok រួមជាមួយនឹងលោក Oeng Koung Meng ដែលជាអ្នកសម្ដែងសៀករហស្សកម្មបែបទាន់សម័យប្រចាំប្រទេសកម្ពុជា។

កម្មវិធីនេះផងដែរ អ្នកចូលរួមនឹងមានឱកាសបានជួប និងថតរូបផ្ទាល់ជាមួយតារាល្បីៗទាំងបីរូប រួមមាន លោក Terence Cao លោក Xavier Ong និងកញ្ញា Dawn Yeoh ដែលនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកទីមួយក្នុងប្រវត្តិសាស្ត្រទៀតផង។ ម្យ៉ាងទៀត កម្មវិធីនេះក៏មានរួមបញ្ចូលជាមួយការសម្ដែងសៀករហ័ស្សកម្មទាំង ៨ក្បាច់ ឈុតឆាកប្លែកៗ ចម្លែកអារម្មណ៍ដូចជា សៀកតុហោះហើរ ដំបងអំពៅវេទមន្ត និងសៀវភៅវេទមន្តជាដើម។

លើសពីនេះទៀត សម្រាប់អ្នកកក់ខុនដូក្នុងថ្ងៃកម្មវិធីអបអរសាទរពិធីបុណ្យគ្រីស្ទម៉ាសប្រចាំឆ្នាំ២០២១នេះ នឹងទទួលបានឱកាសចាប់ឆ្នោតផ្សងសំណាង ជាមួយនឹងការផ្ដល់ជូនកាដូពិសេសៗ រួមមាន សំបុត្រយន្តហោះពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី (ទៅនិងមក) កញ្ចប់សេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយភ្នំពេញ និងទទួលបានការផ្ដល់ជូនសម្ភារៈមួយផ្នែកនៃផ្ទះឆ្លាតវៃ Smart Home។ ជាពិសេស ក៏មានការផ្ដល់ជូនប្រម៉ូសិនពិសេសជាច្រើនទៀតដូចជា ការបង់ប្រាក់ដោយមិនគិតការប្រាក់រយៈពេល ៣៦ខែ ហើយសម្រាប់គម្រោង Unit នីមួយៗមានតម្លៃចាប់ពី ៨៥,០០០ដុល្លារឡើងទៅតែប៉ុណ្ណោះ។

សូមទាក់ទងទៅកាន់សហការី PropNex Cambodia តាមរយៈទូរសព្ទលេខ ០៧៨ ៧៤១ ១៨៨ ឬ តាមរយៈសារអេឡិចត្រូនិច [email protected] ក្នុងការកក់កន្លែងទុកជាមុន ដើម្បីទទួលបានឱកាសប្រម៉ូសិនដ៏ពិសេសនេះ។ ប្រញាប់ឡើង! ចំនួនអ្នកចូលរួមមានកំណត់។

គួរបញ្ជាក់ថា PropNex Cambodia បង្កើតឡើងក្នុងឆ្នាំ២០២១ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនផ្តល់នូវសេវាកម្មអចលនទ្រព្យឈានមុខគេ ប្រកបដោយប្រសិទ្ធភាព និងមានជំនាញច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទីផ្សាររបស់អតិថិជននាពេលអនាគត។ ជាងនេះទៅទៀត PropNex Cambodia កំពុងធ្វើទីផ្សារលើវិស័យអចលនទ្រព្យយ៉ាងសកម្ម នៅតាមបណ្ដាខេត្តដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងទូទាំងប្រទេសកម្ពុជា៕