(ភ្នំពេញ)៖ ឱកាសពិសេសផ្តល់ជូនពី បុរី ហ្គោលដេន ផាក ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ កាន់តែងាយស្រួលបង់ត្រឹមតែ២០ភាគរយ ដោយមិនចាំបាច់កក់ប្រាក់ និងគ្មានការប្រាក់រយៈពេល៣០ខែ ដោយបញ្ចុះតម្លៃរហូតដល់១០៨០០ដុល្លារ រួមទាំងការដូជាច្រើនទៀត ចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

នេះជាការផ្តល់ជូន ដើម្បីអបអរចំពោះពិធីសម្ពោធ បើកការសាងសង់គម្រោង ដឹណេតឆឺរ៉លរបស់ បុរី ហ្គោលដេន ផាកផងដែរនាពេលថ្មីៗនេះផងដែរ។ គម្រោង ដឹណេតឆឺរ៉ល ស្ថិតនៅជាប់ផ្លូវជាតិលេខ៦A គល់ស្ពានទី9 ដោយលោកអ្នកគ្រាន់តែចំណាយពេលធ្វើដំណើរត្រឹមតែ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង១២នាទីពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។

លោកអ្នកនឹងទទួលបាននូវបទពិសោធរស់នៅ ក្នុងសហគមន៍ដែលច្រើនសម្បូរបែប ក្នុងផ្ទៃដីសរុប៦០ហិកតា រួមជាមួយ សួនធម្មជាតិដ៏ធំ ទំហំរហូតដល់៤.៥ហិកតារួមមាន ក្លិបហៅស៍ អាងហែលទឹកធំខាងក្រៅ ផ្លូវសម្រាប់រត់ ក្លឹបហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេង។

គម្រោង ដឹណេតឆឺរ៉ល ជាសហគមន៍ធម្មជាតិបែបបៃតង ល្អសម្រាប់ការរស់នៅក្នុងបរិកាសបែបថ្មី មានបរិស្ថានពោរពេញ ដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៊ីវីល័យ គួរឱ្យចង់រស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម និងស្ថិតក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង មានទន្លេអមសងខាងដែលនឹងបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។

បន្ថែមឱ្យកាន់តែសម្បូរបែប មានច្រើនជម្រើស សម្រាប់លោកអ្នកដែរមានបំណងចង់មករស់ក្នុងបុរី ហ្គោលដេន ផាក មានជាប្រភេទផ្ទះដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស ដែលពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅ។

លំនៅឋាននីមួយៗត្រូវបានសាងសង់ និងរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និងវិស្វករជំនាញៗ មានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះការសាងសង់ផ្ទះ។

ម្ចាស់គម្រោងមួយនេះមានបទពិសោធ ក្នុងការសាងសង់បុរីអស់រយៈពេលជាង១០ឆ្នាំមកហើយ។ គ្រប់ការសាងសង់តែងតែ ផ្ដល់ជូននូវគុណភាពរឹងមាំ សេវាកម្មល្អ សោភ័ណភាពប្រណិតភាព និងសុវត្ថិភាពពេញលេញ រួមជាមួយនឹងបរិស្ថានស្អាតស្រស់បំព្រង ធ្វើឱ្យអតិថិជនទទួលបាននូវការរស់នៅប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ។

បច្ចុប្បន្ននេះលោកអ្នកអាចអញ្ជើញ មកទទួលការប្រឹក្សាព័ត៌មានលម្អិត ពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សា ផ្នែកលក់នៅគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់៖
* លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
* ហ្វេសប៊ុកផេក: https://m.facebook.com/boreygoldenpark/
* តេឡេក្រាម: https://t.me/boreygoldenpark
* អ៊ីនស្ដាក្រាម: https://instagram.com
* ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural