(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យណូអែលនេះ ធនាគារ ជីប ម៉ុង កំពុងមានកម្មវិធីផ្តល់ជូនពិសេសសម្រាប់អតិថិជថ្មី ដែលធ្វើការបើកគណនីរួចដាក់ប្រាក់ ក្នុងគណនីចាប់ពី២៥ដុល្លារអាមេរិកឡើងទៅ នោះលោកអ្នកនឹងមានសិទ្ធិរើសលេខគណនី ដែលលោកអ្នកស្រឡាញ់ដោយសេរី និងឥតគិតថ្លៃ ព្រមទាំងទទួលបានកាដូតុក្កតា ស្រមោចស៊េរីថ្មីពិសេសភ្លាមៗពីធនាគារ ជីប ម៉ុង។

ក្រៅពីកម្មវិធីផ្តល់ជូនពិសេសៗនេះ លោកអ្នកក៏អាចរីករាយជាមួយអត្ថប្រយោជន៍ជាច្រើន ពីគណនី ធនាគារ ជីប ម៉ុង ដូចជា ទទួលបានការប្រាក់ប្រចាំថ្ងៃ ក៏ដូចជារីករាយជាមួយមុខងារដ៏សម្បូរបែប ក្នុងកម្មវិធីទូរស័ព្ទដៃ Chip Mong Bank App ដែលលោកអ្នកអាចគ្រប់គ្រង និងត្រួតពិនិត្យសមតុល្យសាច់ប្រាក់ ផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញ ដោយទទួលបានប្រូម៉ូសិន ជាមួយហាងដៃគូជាង១០០០ទីតាំង ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ និងមុខងារពិសេសៗជាច្រើនទៀត។

កម្មវិធីផ្តល់ជូនពិសេសនេះមានចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។ សូមរួសរាន់ឡើង កុំឱ្យឱកាសនេះ កន្លងហួសទៅឱ្យសោះ។

ដើម្បីបើកគណនីថ្មីសូមអញ្ជើញទៅកាន់សាខាធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ៖ ០៨១/០៦៦ ៨១១ ៩១១។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕