(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះក្បាច់ចម្លាក់នានានៅប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មប្រាសាទមានការពុកផុយ របេះធ្លាក់ ពិសេសនៅរដូវវស្សា។
ការជួសជុលដែលចាប់ដំណើរការពីដើមខែធ្នូឆ្នាំ២០២១មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ចម្លាក់មួយចំនួន ដែលនៅសេសសល់តាមជញ្ជាំងប្រាសាទកុំឱ្យខូចខាតបន្តទៀត ដោយប្រើប្រភេទកាវពិសេសម្យ៉ាងបាញ់បញ្ចូលក្នុងសាច់ថ្មដែលពុកផុយឱ្យមានភាពរឹងមាំឡើងវិញ។
គម្រោងនេះត្រូវប្រើពេលយ៉ាងហោចក៏៣ខែដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ៕