(ភ្នំពេញ)៖ អត្រានៃការប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា នៅមានកម្រិតទាបប្រហែលត្រឹម០.៥% គិតត្រឹមឆ្នាំ២០២០ ហើយការចំណាយដោយប្រាក់ផ្ទាល់ខ្លួន លើការព្យាបាលស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណ៨៥៦លានដុល្លារ នេះបើគិតត្រឹមឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំងពី គម្លាតខ្វះខាតនៃការការពារផ្នែកហិរញ្ញវត្ថុដ៏ធំមួយ ឧបសគ្គចម្បងពីរសម្រាប់ការទិញធានារ៉ាប់រង គឺទាក់ទងនឹងតម្លៃ និងភាពងាយស្រួលនៃការទិញ។

ក្រុមហ៊ុនព្រូដិនសល មានគោលបំណងបង្កើនកម្រិតបរិយាប័ន្នផ្នែកហិរញ្ញវត្ថុ ដោយផ្តល់ជូននូវផលិតផលធានារ៉ាប់រង បែបឌីជីថលដ៏សាមញ្ញ និងមានតម្លៃសមរម្យ ដោយចាប់ផ្តើមពីតម្លៃតិចជាង១០ដុល្លារក្នុងមួយឆ្នាំ។
ផលិតផលទាំងនេះអាចទិញបានលើកម្មវិធីសុខភាពលើទូរស័ព្ទ Pulse by Prudential នៅគ្រប់ពេលវេលាប្រកបដោយ ភាពងាយស្រួល និងឆាប់រហ័សទៀតផង។ ផលិតផលធានារ៉ាប់រងទាំងនោះ នឹងមានសុពលភាពលើការផ្ដល់ការពារភ្លាមៗ បន្ទាប់ពីការទូទាត់ប្រាក់ត្រូវបានបញ្ចប់។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេយើងចង់ដើរតួនាទី ក្នុងការធានាឱ្យបានថា ប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការការពារ ដែលមានតម្លៃសមរម្យ។ ភាពរីកចម្រើននៃបច្ចេកវិទ្យា បានជួយឱ្យយើងអាចផ្ដល់ សេវាសុខភាព និងហិរញ្ញវត្ថុទាំងអស់ជូន ដល់អតិថិជនបានក្នុងតម្លៃទាប តាមរយៈទូរស័ព្ទរបស់ពួកគេ ហើយយើងក៏អាចធ្វើការទូទាត់សំណងបានលឿនជាងមុនផងដែរ»

លោកបានបន្ដថា បច្ចុប្បន្ននេះអតិថិជនអាចជ្រើសរើស ផលិតផលធានារ៉ាប់រងតាមបែបឌីជីថលចំនួន៣ ដែលនឹងផ្ដល់ការពារលើជំងឺឆ្លង គ្រោះថ្នាក់ចរាចរណ៍ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ផលិតផលទាំងនេះអាចត្រូវបានជ្រើសរើស ឱ្យស្របតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន។

ផលិតផលទាំង៣ និងអត្ថប្រយោជន៍នៃផលិតផលនីមួយៗមានដូចជា៖

១៖ ផលិតផលធានារ៉ាប់រង មូសសុំចាញ់ ផ្តល់ការការពារផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់។ ផលិតផលនេះមានតម្លៃចាប់ពី៤ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយអត្ថប្រយោជន៍នៃផលិតផលនេះសម្រាប់ប្រើប្រាស់ ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃមន្ទីរពេទ្យ និងសម្រួលបន្ទុកហិរញ្ញវត្ថុលើករណីមរណភាព។

២៖ ផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ ផ្ដល់ការពារជូនដល់អតិថិជនលើករណីបាត់បង់អវយវៈ បាក់ឆ្អឹង ការរលាកធ្ងន់ធ្ងរ ឬករណីមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ផលិតផលនេះមានតម្លៃចាប់ពី៧.២៥ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ និងអាចជួយសម្រួលការចំណាយលើការព្យាបាល គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាមូលហេតុចម្បងមួយនៃអត្រាមរណភាព និងរបួសក្នុងប្រទេសកម្ពុជា ដែលជាមធ្យមមានអ្នករបួស១៣.៧០០នាក់ និងទទួលមរណភាព៥នាក់ជារៀងរាល់ថ្ងៃ។

៣៖ ផលិតផលធានារ៉ាប់រង PRU អ្នកការពារ និង PRUការពារប្រចាំថ្ងៃ អាចជួយអតិថិជនសម្រាប់ថ្លៃចំណាយ ក្នុងការសម្រាកនៅមន្ទីរពេទ្យ។ ផលិតផលនេះមានតម្លៃចាប់ពី៩.៩០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ និងអាចជួយទប់ទល់នឹងការចំណាយលើវេជ្ជសាស្រ្តផ្សេងៗ ដែលបានមិនរំពឹងទុកជាមុន។

លោក ឡាយ គាងហុក អាយុ២៦ឆ្នាំ អ្នកប្រើប្រាស់ផលិតផលធានារ៉ាប់រង PRU សុវត្ថិភាពខ្ញុំ បានឲ្យដឹងថា «ខ្ញុំបានទិញផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ព្រោះខ្ញុំមានការបារម្ភក្នុងការចំណាយលើការព្យាបាល ក្នុងករណីដែលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍។ ជាអកុសលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយបាក់ឆ្អឹង។ ខ្ញុំបានធ្វើការទាមទារសំណង តាមរយៈកម្មវិធីទូរស័ព្ទ Pulse ហើយបន្ទាប់មកក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏បានទូទាត់សំណងជូនខ្ញុំក្នុងរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ»។

សូមជម្រាបថា កម្មវិធីទូរស័ព្ទ Pulse ជាកម្មវិធីទូរស័ព្ទដែលដំណើរការ ដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងត្រូវបានរចនាឡើង ដើម្បីនាំមកនូវដំណោះស្រាយផ្នែកសេវាសុខភាព និងហិរញ្ញវត្ថុជូនដល់អតិថិជនរបស់ក្រុមហ៊ុនព្រូដិនសល និងសហគមន៍នៅក្នុងទីផ្សាររបស់ខ្លួននៅទូទាំងអាស៊ី និងអាហ្រ្វិក។ បន្ថែមពីលើការផ្ដល់សេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យ អតិថិជនក៏អាចទទួលបាននូវមុខងារ និងសេវាកម្មផ្នែកសុខភាព និងហិរញ្ញវត្ថុជាច្រើនផងដែរ។

ជាក់ស្ដែងអតិថិជនអាចធ្វើការវាយតម្លៃសុខភាព តាមរយៈប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ចូលរួមសហគមន៍អនឡាញ ដូចជាការរត់ ការរាំ អ្នកម្តាយវ័យក្មេង ស្វែងរកទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុត និងរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ឱ្យកាន់តែប្រសើរឡើង តាមរយៈខ្លឹមសារអប់រំនានា។ កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS និងអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់គ្រាន់តែចុះឈ្មោះ ជាមួយលេខទូរស័ព្ទរប៉ុណ្ណោះ។

កម្មវិធីទូរស័ព្ទ Pulse ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ក្នុងការផ្តល់ជូនគ្រប់គ្នានូវលទ្ធភាព ក្នុងការទទួលបានសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យ និងធ្វើឱ្យការរៀបចំផែនការហិរញ្ញវត្ថុ កាន់តែមានភាពងាយស្រួល។ កម្មវិធី Pulse បានចាប់ផ្ដើមដំណើរការនៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ឆ្នាំ២០១៩ ឥឡូវនេះ Pulse មាននៅលើទីផ្សារចំនួន ១៩ និងមានជាង១១ភាសានៅអាស៊ី និងអាហ្វ្រិក ហើយត្រូវបានទាញយកច្រើនជាង៣០លានដងមកហើយ។

ទាញយកកម្មវិធី Pulse ឥឡូវនេះ https://onepulse.page.link/PHPRUShoppe