(ភ្នំពេញ)៖ និស្សិតជាច្រើនដែលបានសិក្សាកម្មវិធីសិក្សា ជំនាញគណនេយ្យអន្តរជាតិ ACCA បានទទួលនូវភាពជោគជ័យជាច្រើន តាមជំនាញវិជ្ជាជីវៈ ក្នុងវិស័យហិរញ្ញវត្ថុខុសៗគ្នា។

កញ្ញា បៅ ពេជ្រចន្ទបូរមី និស្សិតបញ្ចប់ការសិក្សាជំនាញគណនេយ្យអន្តរជាតិ ACCA បានឲ្យដឹងថា ជំនាញវិជ្ជាជីវៈមួយនេះ បានផ្តល់នូវបទពិសោធន៍ល្អៗជាច្រើនទាក់ទង និងចំណេះដឹងជំនាញ ដែលចាំបាច់ សម្រាប់អនុវត្ត ចំពោះបរិយាកាសការងារពិតជាក់ស្តែង។ ដោយសារ ACCA មានវគ្គសិក្សាជាច្រើនគ្រប់ដណ្តប់មុខវិជ្ជាផ្សេងៗគ្នាជាច្រើន។
កញ្ញាបានបន្ដថា ខ្លួនបានជ្រើសរើសសិក្សាកម្មវិធី ACCA ដោយសារតែចាប់អារម្មណ៍លើវិស័យហិរញ្ញវត្ថុ ហើយកម្មវិធី ACCA ជាគុណវុឌ្ឍិមួយ មានការទទួលស្គាល់បំផុតនៅលើពិភពលោក។ ជាពិសេសគុណវុឌ្ឍិនេះ នឹងអនុញ្ញាតឱ្យកញ្ញាធ្វើការ ក្នុងបរិយាកាសស្តង់ដារអន្តរជាតិបានដោយជោគជ័យ។

បច្ចុប្បន្ននេះកញ្ញា ពេជ្រចន្ទបូរមី ជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន FWD Life Insurance (Cambodia) Plc។ ក្នុងនោះកញ្ញាបានចែករំលែកបទពិសោធន៍ថា ការធ្វើជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យកញ្ញាប្រើប្រាស់ ចំណេះដឹងបច្ចេកទេស ដែលកញ្ញាទទួលបាន ពីការសិក្សាក្នុងបរិយាកាសពិត ដោយសារក្រុមហ៊ុនកំពុងបម្រើការនេះជាប្រភេទ ក្រុមហ៊ុនផលប្រយោជន៍សាធារណៈ ដែលគោរពតាម IFRS ជាស្តង់ដារគណនេយ្យ ដូច្នេះក្នុងនាមនាយកគ្រប់គ្រងហិរញ្ញវត្ថុ តម្រូវឱ្យរក្សានូវបច្ចុប្បន្នភាព នៅលើស្តង់ដារពាក់ព័ន្ធទាំងអស់។

កញ្ញាបានបន្ថែមថា ជំនាញគណនេយ្យអន្តរជាតិ ACCA អនុញ្ញាតឱ្យកញ្ញារួមចំណែក ក្នុងការប្រើប្រាស់ស្តង់ដារ ហិរញ្ញវត្ថុ និងគណនេយ្យអន្តរជាតិ ដែលទទួលស្គាល់ជាសាធារណៈ នៅក្នុងប្រទេសកម្ពុជា។ ជំនាញនេះបានអនុញ្ញាតឲ្យកញ្ញា ចូលរួមចំណែកជាធនធានមនុស្សជំនាញ វិជ្ជាជីវៈ គណនេយ្យ និងហិរញ្ញវត្ថុ ក្នុងការចូលរួមអភិវឌ្ឍនសេដ្ឋកិច្ចប្រទេសកម្ពុជា។

កញ្ញា ពេជ្រចន្ទបូរមី ក៏បានបង្ហាញពីសម្មិទ្ធផលពិត ពីការបញ្ចប់ការសិក្សាកម្មវិធីសិក្សា ACCA និងអាចធ្វើការនៅក្នុងមុខតំណែង បច្ចុប្បន្នបានជាសមិទ្ធិផលដ៏អស្ចារ្យបំផុត ដោយក្នុងនោះខ្លួនអាចធ្វើការក្នុងវិស័យផ្សេងៗគ្នា ដោយចាប់ផ្តើមពីសវនករ ហើយផ្លាស់ទៅ ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុក្នុងវិស័យអាកាសចរណ៍ ហើយឥឡូវនេះអ្នកគ្រប់គ្រងហិរញ្ញវត្ថុ នៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។
កញ្ញាបានបញ្ជាក់ថា «បើគ្មាន ACCA ខ្ញុំមិនអាចធ្វើដូច្នេះបានទេ ដូច្នេះសូមផ្តាំផ្ញើនិស្សិតដែលកំពុងសិក្សា ជំនាញគណនេយ្យអន្តរជាតិ ACCA ថា កុំចុះចាញ់នឹងអ្វីទាំងអស់ប្រាកដណាស់ថា ត្រូវតែមានឧបសគ្គ ប៉ុន្តែទីបញ្ចប់គឺមានតម្លៃ ដើម្បីបង្កើនសមត្ថភាពរបស់អ្នក ហើយបន្តធ្វើអ្វីដែលអ្នកស្រលាញ់ពេញចិត្ត»។

សូមជម្រាបថា វិទ្យាស្ថានខេមអេដ កំពុងបើកទទួលសិស្សចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ។

ដើម្បីទទួលបានពត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬ [email protected]

ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ ទទួលការប្រឹក្សាយោបល់លើការសិក្សាជំនាញគណនេយ្យអន្តរជាតិ ACCA សូមទំនាក់ទំនងទៅលេខទូរស័ព្ទ 023 986 523 ឬ 012 6189 88 ឬអញ្ជើញទៅកាន់ទីតាំងវិទ្យាស្ថានខេមអេដ មានទីតាំងនៅអគារលេខ៦៤ ផ្លូវ១០៨ រាជធានីភ្នំពេញ ពីថ្ងៃច័ន្ទ-អាទិត្យ វេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង៧យប់៕