(រីយ៉ូ)៖ ប្រិយមិត្តច្បាស់ជាចាំមិនភ្លេចទេ ចំពោះតារាជើងស៊ុត Rivaldo របស់ប្រេស៊ីល និងជា Legend របស់ក្លិប FC Barcelona បច្ចុបន្បន្ននេះ ដ្បិតរូបគេបានចូលនិវត្តន៍ពីវិស័យបាល់ទាត់នេះ និងពុំដែលហ៊ានស្រម៉ៃពីរឿងបាល់ទាត់កន្លងមក។

នៅដើមឆ្នាំ១៩៩១ Rivaldo ដែលមានវ័យ ១៨ឆ្នាំ បានឈរនៅក្នុងហាងនំប៉័ងមួយស្ថិតក្នុងទីក្រុង Paulista ជាតំបន់ដាច់ស្រយាលមួយពីរដ្ឋ Recife នៅភាគឦសានប្រទេសប្រេស៊ីល ដើម្បីរង់ចាំការសម្ភាសន៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ មើលទៅគាត់មិនមិនស័ក្តិសមជាកីឡាករបាល់ទាត់ទេ ជាមួយរូបរាងស្គមស្គាំង ច្រមុះធំ ពាក់អាវយឺតហៀរធ្លាក់ដល់ក្រោមជង្គង់ ក្បាលជង្គង់ធំ មើលទៅដូចមនុស្សខ្វះវីតាមីន D អីចឹង។

ថ្ពាល់របស់គាត់ផត ដែលបណ្តាលមកពីបាក់ធ្មេញ ដោយសារតែជាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃក្នុងវ័យជំទង់របស់ Rivaldo។
ថ្មីៗនេះដែរ Rivaldo បានឈរនៅទំព័រក្នុងការបង្ហាញទេពកោសល្យឲ្យក្លិបក្នុងស្រុក Santa Cruz ជាហេតុធ្វើឲ្យអ្នកយកព័ត៌មានទូរទស្សន៍ស្វែងរកសម្ភាសន៍គាត់ផងដែរ។ ក្នុងកិច្ចសម្ពាសន៍នោះដែរ Rivaldo បានថ្លែងថា «ក្តីសុបិនចុងក្រោយរបស់ខ្ញុំគិតបានបញ្ចប់ហើយការដែលបានលេងឲ្យក្លិប Santa Cruz ដោយខ្ញុំសង្ឃឹមថា នឹងទទួលបានជោគជ័យ និងក្លាយជា Idol របស់អ្នកគាំទ្រក្នុងក្លិបនេះ»

Rivaldo ដែលបានឈានចូលវ័យ ៥០ឆ្នាំកាលពីខែមេសាឆ្នាំនេះ បានចាត់ទុកបានចាត់ភាពជោគជ័យរបស់លោក គឺជាក្តីសុបិនដ៏ធំបំផុត បើទោះបីរងឥទ្ធិពលព្យុះភ្លៀង ក្តីសុបិនធំ មិនអាចទៅរួចឡើយសម្រាប់ក្មេងក្រីក្ររស់នៅ Paulista នេះក៏ដោយ។

លោកថា «អ្នករស់នៅក្នុងភាពក្រីក្រ គួរតែដឹងថាវាយ៉ាងណាហើយ។ អ្នកត្រូវតែខំប្រឹងធ្វើការរាល់ថ្ងៃ ដើម្បីបំពេញភាពខ្វះខាត ស្រេកឃ្លាន និងការឈឺចាប់។ មនុស្សរស់នៅ Paulista ពុំមានក្តីស្រម៉ៃ និងសម្រេចក្តីសុបិនរបស់ពួកគេណាស់»

គួរបញ្ជាក់ផងថា Rivaldo ជាកូនកណ្តាលក្នុងចំណោមបងប្អូន ៥នាក់ដែលបានជួយសម្រាលបន្ទុកគ្រួសារនៅថ្ងៃចុងសប្តាហ៍ តាមរយៈជួយកាត់ស្មៅតាមសួន សំអាត និងលក់ស្ករកៅស៊ូតាមឆ្នេរសមុទ្រទៀតនោះ។ គាត់ជាអ្នកគាំទ្រមួយរូបរបស់ក្លិប Santa Cruz ដែលគាត់ស្រឡាញ់តាំងពីតូចមក និងមានតារាក្នុងដួងចិត្តគឺលោក Zico និង Diego Maradona ជាដើម។
នៅវ័យ ១៣ឆ្នាំ Rivaldo បានទទួលស្បែកជើងបាល់ទាត់ដំបូងពីឪពុករបស់លោក គឺលោក Romildo ដែលចង់ឃើញកូនប្រុសរបស់គាត់ក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់ មុនពេល ៣ឆ្នាំក្រោយគាត់បានហាត់ក្នុងក្លិប Santa Cruz ក្នុងនាមជាកីឡាករយុវជនរបស់ក្លិបនេះ។

ក្រោយបង្ហាញខ្លួនលេចធ្លោមួយរូបក្នុងក្លិប Parreira រួចមក នៅឆ្នាំ១៩៩៦ Rivaldo ត្រូវបានកោះហៅចូលជម្រើសជាតិសាំបាប្រេស៊ីលលើកដំបូង ដើម្បីលេងពាន Atlanta Olympics ជាពេលដែលរូបលោកជួយប្រេស៊ីល ឈ្នះនីហ្សេរីយ៉ា ៣-១ ក្នុងវគ្គ ៤ក្រុមចុងក្រោយដ៏អស្ចារ្យជាមួយនឹងការស៊ុតបញ្ចូលទីបាន ២គ្រាប់។

ស្ថិតក្រោមការបង្វឹករបស់លោក Mario Zagallo ខ្សែប្រយុទ្ធ Rivaldo ក៏បាននាំប្រេស៊ីលឡើងដល់វគ្គផ្តាច់ព្រ័ត្រ Wold Cup 1998 នោះចាញ់ម្ចាស់ផ្ទះបារាំងក៏ដោយ និងឈ្នះពាននេះបានសម្រេចវិញនៅ ៤ឆ្នាំបន្ទាប់ពេលយកឈ្នះអាល្លឺម៉ង់ ២-០ ជាមួយមិត្តរួមក្រុម Ronaldinho និង Ronaldo ជាដើម និង ១ឆ្នាំក្រោយមកឈ្នះពានអឺរ៉ុប UEFA Champions League ជាមួយក្លិបអ៉ីតាលី AC Milan ថែមទៀត។

លើសពីនេះទៀត បច្ចុប្បន្ន Rivaldo ជាកីឡាករនិម្មិតរូបរបស់ក្លិបអេស្ប៉ាញ FC Barcelona ដោយបន្សល់ទុក ១៣០គ្រាប់នៅកីឡដ្ឋាន Camp Nou ជាទីដែលឈ្នះពាន La Liga និងពាន Copa del Rey បាន ២ដងដូចគ្នា រួមទាំងពានឯកត្តជន Ballon dÓr និង FIFA World Player of the Year ក្នុងឆ្នាំ១៩៩៩ ទៀតដែរ មុនសម្រេចព្យួរស្បែកជើងនៅលើជញ្ជាំងជាផ្លូវការនៅឆ្នាំ២០១៥៕