(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងក្រុមការងារមួយចំនួនចុះពិនិត្យការដ្ឋានជួសជុលច្រាំងកសិន្ធុទឹកផ្នែកខាងត្បូងស្ពានហាលប្រាសាទអង្គរវត្ត។
សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ ការចុះពិនិត្យការដ្ឋានខាងលើ លោកអគ្គនាយកបានផ្តល់យោបល់ និងអនុសាសន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងឱ្យដំណើរការជួសជុលច្រាំងកសិន្ធុទឹកប្រាសាទអង្គរវត្តអនុវត្តទៅដោយភាពរលូន។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក ដោយការងារជួសជុលនេះ គឺពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុក ដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត៕