(ភ្នំពេញ)៖ អង្គការ Health Poverty Action Cambodia ជាអង្គការក្រៅរដ្ឋាភិបាល ដែលមានទស្សនវិស័យកែលម្អរ និងលើកស្ទួយសុខភាពប្រជាពលរដ្ឋក្រីក្របំផុត នៅក្នុងសហគមន៍។

ជាពិសេស ក្នុងកំលុងការរាតត្បាតជំងឺកូវីដ១៩នេះ អង្គការមួយនេះ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការជុំរុញការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ និងចែកជូនតេស្តរហ័សរកមេរោគកូវីដ-១៩ ដោយឥតគិតថ្លៃ។

សព្វថ្ងៃនេះ អង្គការ Health Poverty Action Cambodia ក្រៅពីបានកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ និងកាត់បន្ថយការចម្លងមេរោគកូវីដ-១៩ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបង្កើនការប្រើប្រាស់តេស្តរហ័សរកមេរោគកូវីដ-១៩ជាប្រចាំ នៅក្នុងគ្រួសារ និងជាលក្ខណៈឯកជន។

ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាប្រចាំ ជាមធ្យោបាយមួយដ៏សំខាន់ក្នុងការកាត់ផ្តាច់ខ្សែចម្លងមេរោគកូវីដ-១៩។ ពិសេសកំឡុងពេលបើកដំណើរការប្រទេសឡើងវិញ ក៏ដូចជាការវាយលុករបស់វីរុសកូវីដ-១៩បម្លែងថ្មីប្រភេទអូមីក្រុង (Omicron )ផងដែរ។

*ចៀសវាងការចម្លងទៅអ្នកជុំវិញខ្លួនដោយអចេតនា (ករណីខ្លះ អ្នកផ្ទុកមេរោគកូវីត១៩ដោយមិនបង្ហាញចេញនូវរោគសញ្ញា)។
*ធានានូវសុវត្ថិភាព និងទំនុកចិត្តពិសេសកំឡុងពេលបើកដំណើរការប្រទេសឡើងវិញ។
*ករណីសង្ស័យមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកមេរោគកូវីដ-១៩ អាចធ្វើតេស្តដោយខ្លួនឯង
និងរកឃើញលទ្ធផលឆាប់រហ័សត្រឹមតែ១៥នាទី ។
*ឆាប់ទទួលបានការព្យាបាលត្រឹមត្រូវ ទៅតាមស្ថានភាពសុខភាពរបស់អ្នកជំងឺ។ ពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងអ្នកដែលមានជំងឺប្រចាំកាយ ផ្សេងៗ ដូចជាបញ្ហាផ្លូវដង្ហើម, លើសសម្ពាធឈាម,ទឹកនោមផ្អែម -ល- ។

ក្នុងនោះបេសកកម្មរបស់អង្គការនេះរួមមាន៖
១៖ បង្កើតវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើតេស្តរហ័សដល់មន្រ្តីសុខាភិបាល នៅតាមបណ្តាមន្ទីរសុខាភិបាលនានាក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន តាមរយៈការសម្របសម្រួលរបស់ក្រុមការងារនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។

កន្លងមកបានធ្វើនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម, មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។

២៖ ផ្តល់ការណែនាំជុំវិញការធ្វើតេស្តរហ័ស និងចម្ងល់នានាទាក់ទងនឹងមេរោគកូវីដ១៩ តាមរយៈ Facebook page និង Group Telegram ។
Telegram Link :https://t.me/agrdtscaleup
Facebook Link : https://www.facebook.com/covid19antigenrapiddiagnosistestsupportiveservices

លើសពីនោះ លោកអ្នកអាច Scan QR ដើម្បីរកទំព័រ Facebook និង Telegram នេះបានផងដែរ៕