(ភ្នំពេញ)៖ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើកម្មវិធីសន្និសិទ អចលនទ្រព្យនៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំប្រកបដោយគំនិត លំដាប់ពិភពលោក។

កម្មវិធីនេះមានរយៈពេលមួយខែ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះក្រោមប្រធានបទ «បដិវត្តន៍ទិន្នន័យ» សន្និសិទត្រូវបានផ្សាយ នៅលើវេបសាយ AsiaRealEstatesummit.com ព្រមទាំងអនុញ្ញាតិឲ្យមានជជែកគ្នាផ្ទាល់ក្នុងបន្ទប់ជជែក មានបន្ទប់តាំងពិព័រណ៌ចំនួនពីរ និង ស្តង់ជជែកពិភាក្សាចំនួន 30។

នៅក្នុងឆ្នាំទីប្រាំពីរនេះ សន្និសិទប្រចាំឆ្នាំនេះ មានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗ ពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ផ្សេងទៀត ដោយធ្វើការយកចិត្តទុកដាក់ទៅលើនិរន្តរភាពអគារបៃតងនិងហិរញ្ញវត្ថុ បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការផ្តោតលើវិទ្យាសាស្ត្រគ្រប់គ្រងទិន្នន័យ និងការស្វែងយល់ពីទិន្នន័យជាចំណុចស្នូល។

លោក Hari V. Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group លើកឡើងថា «យើងមានឱកាសដើម្បីផ្លាស់ប្ដូរលំហូរការងាររបស់យើងពីខាងក្នុងទៅវិញ ដោយប្រាកដថាយើងកំពុងតែប្រើប្រាស់នូវព័ត៌មានអំពីទិន្នន័យ ដើម្បីធ្វើការសម្រេចចិត្តឆ្លាតវៃដូចជា ថាតើយើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវផ្គត់ផ្គង់បែបណាដើម្បីសមនឹងតម្រូវការ និងថាតើយើងត្រូវគ្រប់គ្រងអចលនទ្រព្យដោយរបៀបណាជាដើម។ ព័ត៌មានអំពីទិន្នន័យ អាចជួយទៅដល់គ្រប់ផ្នែកទាំងអស់ នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យអចលនទ្រព្យ»

ជាមួយគ្នានេះដែរ ការវិលត្រឡប់មកវិញរបស់ប្រធានសន្និសិទ លោក Stephen Oehme ដែលបច្ចុប្បន្ននេះជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd និង ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃ Burj Khalifa Dubai ធ្វើការអំពាវនាវឱ្យទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំង នៃវិទ្យាសាស្ត្រទិន្នន័យ ដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា។

សន្និសិទឆ្នាំនេះដែលហៅកាត់ថា ARES មានលក្ខណៈពិសេសដោយមានការប្រមូលផ្ដុំនូវក្រុមហ៊ុននាំមុខជាង 30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា បុគ្គលមានស្នាដៃកំពូលខាងការងារនិរន្តរភាពនិងខាងការងារអាកាសធាតុ អ្នកបង្កើតថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយពីជុំវិញពិភពលោកផងដែរ។ ៥០%នៃវាគ្មិនមានទាំងស្ត្រី និង សមាជិកនៃសហគមន៍ LGBTQ+ ក្នុងន័យពង្រឹងនូវការប្ដេជ្ញាចិត្តរបស់កម្មវិធីដើម្បីលើកកម្ពស់នូវភាពចម្រុះគ្នានៃសម្លេង និង ការរាប់បញ្ចូលមនុស្សគ្រប់គ្នា នៅក្នុងវិស័យអចលនទ្រព្យនិងវិស័យបច្ចេកវិទ្យា។

ពានរង្វាន់ «ចក្ខុវិស័យប្រចាំឆ្នាំ» ត្រូវបានផ្ដល់ជាលើកដំបូងជូនដល់អ្នកទទួលជាស្ត្រី ដែលជាស្ថាបត្យករជនជាតិថៃ ឈ្មោះ Kotchakorn Voraakhom ជា CEOនិងជាស្ថាបនិកនៃ Pourous City Network ជាប្រធាននៃក្រុមការងារបម្រែបម្រួលអាកាសធាតុ និងជាប្រធាននៃសមាគម International Federation of Landscape Architects, World (IFLA World)។

លោកស្រីបានមានប្រសាសន៍ថា៖ «ជាការសំខាន់ណាស់ដែលស្ត្រីអាចមានឱកាសអង្គុយនៅក្នុងវេទិកានេះ និង អាចចែករំលែកនូវ គំនិត យោបល់និងការច្នៃប្រឌិតរបស់ពួកគេបាន។ នៅលើពិភពលោកនេះមិនមានតែភេទពីរទេ នាពេលបច្ចុប្បន្ននេះ យើងមានសង្គមមួយដែលមានភាពចម្រុះគ្នាហើយ ហើយខ្ញុំសង្ឃឹមថាគំនិតច្នៃប្រឌិតរបស់យើងទាំងអស់គ្នាពិតជាអាចរួមបញ្ចូលគ្នា ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះបាន»

ដោយផ្តោតទៅលើប្រធានបទជាច្រើន និង វិស័យពាក់ព័ន្ធនានា សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru ឆ្នាំ 2021 ត្រូវបានបែងចែកទៅតាមប្រធានបទ ដោយផ្ដោតលើ ភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូលប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍ទិន្នន័យ។

សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru ឆ្នាំ 2021 ត្រូវបានគាំទ្រដោយ អ្នកឧបត្ថម្ភធំដោយ Port City Colombo; ដៃគូនវានុវត្តន៍ផ្លូវការរបស់ IHI; ដៃគូលើផតថលផ្លូវការរបស់ PropertyGuru; ដៃគូទូរទស្សន៍ផ្លូវការរបស់ប៉ុស្តិ៍ទូរទស្សន៍ History Channel; ទស្សនាវដ្ដីផ្លូវការ និង podcast PropertyGuru Property Report; ដៃគូ PR ផ្លូវការរបស់ Infinity Communications; ដៃគូជាសារព័ត៌មានរបស់ APAC CIO Outlook, ក្រុមហ៊ុន Asia PropTech, ក្រុមហ៊ុន Nikkei Asia, ក្រុមហ៊ុន Oxford Business Group, និង ផតខាសសប្បនិម្មិត RedFox Ai; ដៃគូ ESG ផ្លូវការ នៃមូលនិធិ Baan Dek Foundation; ដៃគូសប្បុរសធម៌ផ្លូវការ Right To Play; និង សមាគមគាំទ្រ Asia MarTech Society and greenbuilding Consulting & Engineering៕