(ភ្នំពេញ)៖ ក្នុងនាមជាស្ថាប័នអប់រំអន្តរជាតិ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានសហការជាមួយអង្គការដំណក់ទឹក ដឹកនាំដោយក្រុមប្រឹក្សាសិស្សានុសិស្ស ចូលរួមកម្មវិធី សប្បុរសធម៌ ដើម្បីគៀងគរអំណោយនិងវិភាគទានពីបុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ចុះចែកជូនកុមារក្រីក្រ និងងាយរងគ្រោះ ក្រោមការដឹកនាំរបស់អង្គការដំណក់ទឹក។

តាមរយៈកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លា និងភាពជាដៃគូជាមួយបុគ្គលិកលោកគ្រូអ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាល និងសិស្សានុសិស្ស ព្រឹត្តិការណ៍នេះបានក្លាយ ជាជោគជ័យដ៏ធំធេង ដែលបានទទួលអំណោយពីសប្បុរសជនជាច្រើនរួមមានចំណីអាហារ សម្លៀកបំពាក់ សម្ភារៈសិក្សា អនាម័យ និងសម្រាប់ទារកផងដែរ។

អ្នកស្រី Phillipa Barson នាយិកាសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានលើកឡើងថា សិស្សានុសិស្សនៅសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ត្រូវបានអប់រំឱ្យយល់ដឹងអំពីសារៈសំខាន់ នៃការចែករំលែកការយកចិត្តទុកដាក់ដល់អ្នកដទៃ។ ផ្នត់គំនិតនេះត្រូវបានរីកសាយភាយក្នុងសហគមន៍ទាំងមូល ហើយអ្នកស្រីពិតជាមានមោទនភាពក្រៃលែង ចំពោះទឹកចិត្តសប្បុរសធម៌ទាំងនេះ។

កម្មវិធីសប្បុរសធម៌នេះមិនត្រឹមតែត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាប៉ុណ្ណោះទេ វាក៏ពិតជាមានសារៈសំខាន់សម្រាប់ជួយគាំទ្រនូវបេសកកម្ម និងចក្ខុវិស័យសាលាផងដែរ។ សិស្សានុសិស្សនៅសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ត្រូវបានលើកទឹកចិត្តឱ្យមានទំនួលខុសត្រូវលើសពីការសិក្សារៀនសូត្រ និងណែនាំឱ្យមានបុគ្គលិកលក្ខណៈ និងក្រម សីលធម៌ប្រកបដោយតម្លៃខ្ពស់ ដែលឆ្លុះបញ្ចាំងតាមរយៈសេចក្តីអាណិតអាសូរ និងការចែករំលែកដល់អ្នកដទៃ។

កម្មវិធីសប្បុរសធម៌នេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវឥរិយាបថរបស់ ហ៊ែរ៉ុដស៍ ចំពោះសហគមន៍ខាងក្រៅ ក្នុងគោលដៅចែករំលែកដល់អ្នកដែលទីទាល់ក្រ ក្នុងខណៈពេល ដែលសាលាកំពុងផ្តល់នូវចំណេះដឹងដល់សិស្សានុសិស្ស និងការលើកទឹកចិត្តឱ្យពួកគេជម្រុញឱ្យមានការផ្លាស់ប្តូរគុណភាពជីវិតរបស់អ្នកដទៃ។ ហ៊ែរ៉ុដស៍ បន្តបេសកកម្ម ក្នុងការកសាង និងពង្រឹងកិច្ចសហការ និងភាពជាដៃគូទាំងជាមួយសហគមន៍សាលា និងសហគមន៍ខាងក្រៅ ដូចដែលលោកអ្នកបានឃើញក្នុងព្រឹត្តិការណ៍ សប្បុរសធម៌នេះ។

លោកបណ្ឌិត រិទ្ធី ប្រធានអង្គការតំណក់ទឹក បានឱ្យដឹងដែរថា កុមារទាំងអស់មិនអាចទទួលបានសិទ្ធិដូចគ្នានោះទេ កុមារអនាថា កុមារស៊ីឈ្នួលជាកម្មករ កុមារជា ជនរងគ្រោះ ពីអំពើបៀតបៀន និងកុមារពិការមិនទទួលបានសេចក្តីសុខពីកុមារភាពឡើយ ដោយរស់យ៉ាងលំបាកលំបិនជារៀងរាល់ថ្ងៃ។

អង្គការដំណក់ទឹកបានបោះជំហ៊ានយ៉ាងសន្សឹមៗ ក្នុងការធ្វើឱ្យប្រាកដថា ក្រុមកុមារដែលងាយរងគ្រោះទទួលបានសិទ្ធិគ្រប់គ្រាន់ ភាពជាដៃគូក្នុងសហគមន៍ គឺជាការ ផ្តួចផ្តើមយ៉ាងសំខាន់។ អង្គការដំណក់ទឹកមានសេចក្តីត្រេកអរដែលបានធ្វើការជាមួយសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងពិភពលោក សម្រាប់ឱ្យកុមាររីកលូតលាស់ក្នុងសុច្ចរិតភាព។

សូមបញ្ជាក់ថា សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ កំពុងដើរតួនាទីជាគំរូក្នុងការធ្វើឱ្យប្រាកដថាសិស្សានុសិស្សទាំងអស់របស់ខ្លួនដឹងយ៉ាងច្បាស់ អំពីតម្លៃនៃការចែករំលែកហើយ តែងតែស្ម័គ្រចិត្តចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ ដើម្បីចែកក្ដីស្រឡាញ់សុភមង្គល និងចំណេះដឹងដល់កុមារដទៃទៀតនៅក្នុងសង្គម។ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាគ្រឹះស្ថានសិក្សាឈានមុខគេក្នុងរាជធានីភ្នំពេញ ដែលទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពី Cambridge និង IPC សម្រាប់ផ្តល់ការអប់រំដ៏ល្អ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា (វិទ្យាល័យ)។ សាលាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ឱ្យសិស្សានុសិស្សនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា ដែលនាំពួកគេទៅដល់អនាគតដ៏អស្ចារ្យ។

ដើម្បីស្វែងយល់បន្ថែមអំពីសាលាសូមរៀបចំកាលវិភាគដំណើរទស្សនៈកិច្ច ដើម្បីជួបពិភាក្សាជាមួយគណៈគ្រប់គ្រង និងទទួលបានឱកាសទស្សនាបរិក្ខារសិក្សាទំនើបៗ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យចុះឈ្មោះនិងផ្តល់ព័ត៌មាន តាមរយៈ៖ សាខាទី១ (បឋមសិក្សា) 023 973 999, 077 296 688, សាខាទី២ (អូឡាំពិក) 023 936 999, 010 296 688, សាខាទី៣ (មត្តេយ្យសិក្សា) 023 974 999, 061 296 688 សាខាទី៤ (មធ្យមសិក្សា) 023 973 999, 077 296 688 ៕