(ភ្នំពេញ)៖ ពិតជាមិនធម្មតាពិតមែនដែល បុរី មេគង្គ លែន បានបង្កើតនូវភាពភ្ញាក់ផ្អើល ជាប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មានដល់អតិថិជនរបស់ខ្លួន គឺ កម្មវិធី ទិញផ្ទះឈ្នះឡាន ហើយរង្វាន់ធំដ៏សម្បើមនោះ គឺរថយន្តប្រណីត ម៉ាក Rolls Royce ។

នេះពិតជារឿងអស្ចារ្យ និងធ្វើឲ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរង្វាន់ដ៏ធំនេះ ដែល បុរី មេគង្គលែន បានជ្រើសរើសដាក់រង្វាន់រថយន្តទំនើបមានតម្លៃថ្លៃបែបនេះជូនដល់អតិថិជន។

សម្រាប់រង្វាន់នេះផងដែរ រាល់អតិថិជនដែលបានទិញផ្ទះប្រភេទណាមួយក៏ដោយនៅ បុរី មេគង្គ លែន នឹងមានឱកាសចូលរួមចាប់ឆ្នោតឈ្នះរង្វាន់។ បុរី មេគង្គ លែន មិនត្រឹមតែជា បុរី ដែលផ្តោតលើគុណភាព និងភាពស្រស់ស្អាតស៉ីវ័ល័យ បែបអភិជនប៉ុណ្ណោះទេ សូម្បីតែរង្វាន់ក៏មានការសម្រិតសម្រាំងយកតែភាពល្អឥត ខ្ចោះ ជូនដល់អតិថិជនរបស់ខ្លួនផងដែរ។

គួរបញ្ចាក់ថា បុរីមេគង្គលែន គឺជាបុរីសាងសង់ឡើងតាមរចនាបថបែបអឺរ៉ុប ដែលផ្តោតលើគុណភាពសំណង់ គុណតម្លៃ នៃការរស់នៅជាចំបង ឯកជនភាព ការលំហែ ផាសុកភាព សុវត្តិភាព អភិជនភាព និងស៉ីវិល័យ ជាមួយនឹងម៉ូតផ្ទះច្រើនជម្រើសសម្រាប់អតិថិជន មានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ និង ផ្ទះអាជីវកម្ម៕