(ភ្នំពេញ)៖ ដើម្បីអបអរបុណ្យណូអែលឆ្នាំនេះ និងចូលរួមបង្កើតភាពរីករាយបន្ថែមដល់អតិថិជន ស្រាបៀរ កម្ពុជា នឹងមានកម្មវិធីប្រូម៉ូសិនពិសេស ព្រមទាំងការផ្តល់ជូនការកម្សាន្តប្លែកអារម្មណ៍ជាមួយនឹងវត្តមានតារាល្បីៗ ដែលនឹងញុំាងឲ្យការជប់លៀងពេលរាត្រីរបស់លោកអ្នកកាន់តែមានអត្ថន័យនៅយប់ថ្ងៃទី២៥ ខែធ្នូ។

កម្មវិធីនេះ នឹងមាននៅតាមភោជនីយដ្ឋាន បារ៍ និងក្លិបកម្សាន្តនានានៅទូទាំងប្រទេស។ ចំពោះរាជធានីភ្នំពេញ តារាល្បីៗដូចជា DJ Alex Matt និង Christ Diva នឹងបង្ហាញខ្លួននៅបារ៍ក្រោមដីដំបូងគេបង្អស់នៅក្នុងរាជធានីភ្នំពេញ Metropole Underground ដែលមានទីតាំងស្ថិតក្នុងសណ្ឋាគារ ផ្កាយ៥ លំដាប់ អន្តរជាតិ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១២យប់។

តារាចម្រៀងដ៏ល្បីម្ចាស់បទក្រមុំបីស្តាយ លោក វុទ្ធា នឹងបង្ហាញខ្លួននៅក្លិប Midnight ចំណែកឯក្រុមចម្រៀង La Cima Cartel វិញក៏នឹងបង្ហាញខ្លួននៅក្លិប Gold Line ផងដែរដើម្បីផ្តល់ជូនការកម្សាន្តដល់លោកអ្នក ពីម៉ោង៩យប់ ដល់ ម៉ោង១២យប់។

ដូច្នេះ សូមអតិថិជនកុំភ្លេចអញ្ចើញចូលរួមជប់លៀង រាំលេងកម្សាន្ត ស្តាប់ចម្រៀងពិរោះៗ និងអបអរបុណ្យណូអែលជាមួយស្រាបៀរ កម្ពុជាទាំងអស់គ្នា។

ក្រៅពីទីតាំងខាងលើនេះ លោកអ្នកក៏អាចជាវស្រាបៀរ កម្ពុជាជាមួយប្រម៉ូសិនពិសេសនៅតាមកន្លែងដែលបានកំណត់ផ្សេងទៀតផងដែរសម្រាប់ការជួបជុំគ្នា ជប់លៀង និងបង្កើតភាពរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ក្នុងឱកាសដ៏ពិសេសនេះ។

ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ៕