(ភ្នំពេញ)៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះឈានមុខគេនៅកម្ពុជា ដែលមានទឹកដោះគោសុទ្ធ ១០០%គិរីសួគ៌ ជាផលិតផលចម្បងកំពុងស្វាគមន៍ឆ្នាំថ្មីដោយភាពវិជ្ជមាន បើទោះជាវីរុសកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយ ពីប្រទេសកម្ពុជា និងពិភពលោកក៏ដោយ។

ប្រាកដណាស់ ២០២១ ពិតជាឆ្នាំមួយដែលពិបាកសម្រាប់បងប្អូនទូទៅ និងអាជីវកម្មនានា ប៉ុន្តែ ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល នៅតែអាចទទួលបានសមិទ្ធផលគួរជាទីគាប់ចិត្ត ដោយសារមានការគាំទ្រពីសំណាក់ បងប្អូនខ្មែរគ្រប់មជ្ឈដ្ឋាន។ ដោយមើលឃើញថា វិស័យកាហ្វេនៅកម្ពុជាមានការនិយមគាំទ្រច្រើន ក្រុមហ៊ុន បានសម្រេចចេញលក់ផលិតផលថ្មីមួយទៀតហៅថា បារីស្តា ដែលជាទឹកដោះគោសម្រាប់យកមកឆុង កាហ្វេ ឬធ្វើបង្អែមផ្សេងៗបានតាមការចូលចិត្ត។

បច្ចុប្បន្ននេះ បារីស្តា ត្រូវបានទទួលការពេញនិយមពី សំណាក់ហាងកាហ្វេតូចធំនានាទៅទាំងប្រទេស។ ស្របពេល ដែលប្រទេសយើងបានបើកទូលាយ ឡើងវិញលើគ្រប់វិស័យ តម្រូវការរបស់បារីស្តាក៏កាន់តែមានការកើនឡើងមួយកម្រិតថែមទៀត។ ជាងនេះទៅទៀត បរិបទរស់នៅថ្មីដែលទទួល ឥទ្ធិពលពីកូវីដ១៩ បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរភាគច្រើន មានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះសុខភាពប្រចាំថ្ងៃ។ ដោយមើលឃើញពីឱកាសនេះ ក្រុមហ៊ុនក៏បានបញ្ចេញផលិតផល ទឹកដោះគោសុទ្ធ ១០០% ដែលគ្មានជាតិខ្លាញ់លើទីផ្សារថែមទៀត។

ដូចគ្នាទៅនឹងផលិតផលមុនៗដែរ គេសង្កេតឃើញថាមានបងប្អូនជាច្រើន បានសាកល្បងទឹកដោះគោ សុទ្ធ១០០%គ្មានជាតិខ្លាញ់នេះ ហើយភាគច្រើនសុទ្ធតែស្ញើច សរសើរពីរសជាតិ និងគុណភាពផលិតផល នេះគ្រប់ៗគ្នា។ គិរីសួគ៌ ក៏បានឈានជើងចូលទីផ្សារ យ៉ាអ៊ួធម្មជាតិដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ ផលិតចេញពីទឹកដោះគោសុទ្ធ១០០% ផងដែរ។ ការគាំទ្រទាំងអស់នេះបានជំរុញឲ្យគិរីសួគ៌ ក្លាយជាទឹកដោះគោដែលលក់ដាច់ជាងគេនៅក្នុងស្រុកដោយចំណាយពេលមិនដល់មួយឆ្នាំផង។

គួររំលឹកផងដែរថា ថ្មីៗនេះកសិដ្ឋានគិរីសួគ៌ក៏ទើបនឹងទទួលបាន «ពានមាសឧស្សាហកម្មបៃតងកម្ពុជា ឬ Cambodia Green Industry Awards» ដែលត្រូវបានរៀបចំជាលើកទី១ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ពានរង្វាន់នេះជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់កសិដ្ឋាន គិរីសួគ៌ លើការងារជាច្រើន ផ្នែកដូចជាកម្រិតនៃផលរំខានដល់បរិស្ថាន ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន និងវត្ថុធាតុដើម អនាម័យផលិតផល ភាពទំនួលខុសត្រូវ ប្រព័ន្ធគ្រប់គ្រងផលិតផល រួមនឹងសកម្មភាពលើកកម្ពស់សង្គមផងដែរ។

ដោយទទួលបានផ្លែផ្កាជាហូរហែរជាទីពេញចិត្តបែបនេះ ទើបគិរីសួគ៌បានសម្រចចិត្តចែករម្លែកសមទ្ធិផល ដែលទទួលបានជាមួយបងប្អូនខ្មែរយើង។ក្នុងនោះ ក្រុមហ៊ុនបានធ្វើការផ្តល់ជូនទិញ១ ថែម១ សម្រាប់គ្រប់ ផលិតផលគិរីសួគ៌ចាប់ពីថ្ងៃនេះ រហូតដល់៣១ធ្នូ២០២១។

ក្នុងន័យនេះ កសិដ្ឋានមានបំណងផ្តល់ជូនបងប្អូន ខ្មែរនូវភាពជាវិជ្ជាមានសម្រាប់ស្វាគមន៍ឆ្នាំថ្មីទាំងអស់គ្នា។ គិរីសួគ៌ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំ ជាងគេនៅកម្ពុជាដែលមានពូជគោហ៊ុលស្ទីន សុទ្ធ ១០០% រហូតដល់ទៅជិត ១ពាន់ក្បាលដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវចូលភ្នំតាម៉ៅ។ កសិដ្ឋានមានបំពាក់ដោយបរិក្ខារទំនើបៗ ស្របតាមស្តង់ដាអន្តរជាតិ ដែលមានសមត្ថភាពផលិតដល់ទៅ ១២ពាន់លីត្រក្នុងមួយថ្ងៃ៕