(ភ្នំពេញ)៖ តារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនិងបង្ហាញខ្លួនលើឆាក Concert ជាលើកដំបូង នៅក្នុងកម្មវិធីបុណ្យភូមិក្នុងទឹកដី ស្រុក បន្ទាយស្រី ខេត្តសៀមរាប ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំ ទី ៣១ ខែធ្នូ ឆ្នាំ ២០២១នេះ។

ដូចដែលលោកអ្នកដឹង កញ្ញា តន់ ចន្ទសីម៉ា កន្លងមកមិនធ្លាប់ឡើងឆាក Concert ម្ដងណាឡើយ ទោះបីជានាង បានក្លាយជាតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាហើយក្ដី។ ការមិនដែលបង្ហាញមុខលើឆាក Concert នេះ ក៏ព្រោះតម្លៃខ្លួនរបស់នាងត្រូវបានផលិតកម្មដាក់ក្នុងតម្លៃខ្ពស់ ធ្វើឲ្យក្រុមហ៊ុនល្មមៗដែលចង់ជួលនាងឡើងច្រៀងនោះ មិនហ៊ានជួល។

បែបណាក្ដី ការទទឹងរង់ចាំចង់ឃើញកំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ឡើងច្រៀងលើឆាក Concert បានមកដល់ហើយ សូមបងប្អូនចូលរួមទាំងអស់គ្នា បុណ្យភូមិសៀមរាប នឹងធ្វើឡើងក្នុងទឹកដីស្រុកបន្ទាយស្រី ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន ឡេង ណាវ៉ាត្រា ចាប់ពីម៉ោង ១១៖០០នាទីព្រឹក ដល់ម៉ោង ៦៖ ០០នាទីល្ងាច។

ក្រៅពីការរាំលេងកម្សាន្តបែប Solo Concert នៃការប្រគំតន្រ្តីច្រៀងដោយផ្ទាល់ជាង ១០០បទ របស់កំពូលតារាចម្រៀង Cam-pop Galaxy Navatraកញ្ញា តន់ ចន្ទសីម៉ា បងប្អូនអាចភ្លក្សមុខម្ហូបទាំង១២មុខ ក្រុងស្រុករបស់ អ្នកខេត្តសៀមរាប ដែលរូបចំជូន។

កម្មវិធីនោះ ក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕