(បរទេស)៖ ដំរីសឹកថៃ បានក្លាយជាគូប្រជែងពាន AFF Suzukic Cup 2020 របស់ឥណ្ឌូនេស៊ី នាថ្ងៃទី២៩ ខែធ្នូសម្រាប់ជើងទី១ នៅវគ្គផ្តាច់ព្រ័ត្រ នៅពេលបិទត្រឹមស្មើគ្នា ០-០ ក្នុងជើងទី២ ពីក្នុងវគ្គ ៤ក្រុមចុងក្រោយទល់នឹងវៀតណាមនាយប់មិញនេះ។

វៀតណាម ក្នុងនាមជាក្រុមការពារតំណែងជើងឯក AFF Suzuki Cup ដែលពួកគេបានឈ្នះកាលឆ្នាំ២០១៨ នោះ ត្រូវបាន ២គ្រាប់នាយប់មិញនេះដែរ ដើម្បីបញ្ចប់ជើងទី២ បន្ទាប់ពីពួកគេបានចាញ់ ២-០ កាលជើងទី១ ដ្បិតធ្វើមិនបានសម្រេចឡើយ នៅពេលឥណ្ឌូនេស៊ី ក៏បានយកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ៤-២ ក្នុងម៉ោងថែម ៣០នាទី។

ថៃ បានធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ជាលើកទី៩ របស់ពួកគេ ក្រៅពីធ្លាប់ឈ្នះពាន ២ឆ្នាំម្តងនេះបាន ៥ដងច្រើនជាងគេ និងរងជើងឯកបាន ៣ដងដែរ។

ដំរីសឹកថៃ ត្រូវតតាំងជាមួយឥណ្ឌូនេស៊ី នៅថ្ងៃទី២៩ ខែធ្នូសម្រាប់វគ្គផ្តាច់ព្រ័ត្រនាជើងទី១ មុនពេលជើងទី២ នឹងធ្វើឡើងឆ្នាំថ្មី២០២២ នាថ្ងៃទី០១ ខែមករា៕