(អាមេរិក)៖ ខណ:ដែលក្រុមហ៊ុន Apple កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងការលក់ iPhone 13 នោះ ត្រាប់តែនៅពេលនេះ មានសេចក្ដីរាយការណ៍ថ្មីមកថា ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញ iPhone 14 មួយនឹងទំហំ RAM ធំជាង iPhone ជំនាន់មុនៗ នៅឆ្នាំ២០២២។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងទី២៧ ខែធ្នូ ឆ្នាំ២០២១។

ស្ថាប័នវិភាគ Haitong International Securities បានលើកឡើងថា នៅឆ្នាំ ២០២២ ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញ iPhone ជំនាន់ថ្មី ឬ iPhone 14 ដែលបំពាក់នូវទំហំ RAM ធំជាងម៉ូដែលមុនៗ និងមាន ៤ម៉ូដែលគឺមួយទំហំ ៥,៤អ៊ីង ឬ iPhone mini , ទំហំ ៦,១អ៊ីង (iPhone 14 និង 14 Pro ,ទី៣ ទំហំ ៦,៧អ៊ីង (iPhone 14 Max និង 14 Pro Max)។

ប្រភពដដែលបានបញ្ជាក់ថា iPhone 14 Pro គឺមានកាមេរ៉ាចំនួន ៣នៅផ្នែកខាងខ្នង ក្នុងនោះមានទំហំ 48MP, 12MP ultra-wide និង12MP telephoto និងមានសមត្ថភាពអាចថតវីដេអូបានក្នុងកម្រិត 8K។

គួរបញ្ជាក់ផងដែថា បច្ចុប្បន្ននេះក្រុមហ៊ុន Apple បានជួបបញ្ហាទៅលើសង្វាក់ផលិតកម្មដោយសារខ្វះខាតបន្ទះឈីប និង គ្រឿងបង្គុំ ដែល បង្ខំចិត្តឱ្យ Apple ធ្វើការកាត់បន្ថយចំនួននៃការផលិត iPhone 13៕