(ភ្នំពេញ)៖ ណាហ្គាវើលដ៍ សូមចូលរួមស្វាគមន៍ឆ្នាំថ្មី២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់ ដោយផ្តល់ជូនដ៏អស្ចារ្យនៅថ្ងៃទី៣១ ធ្នូ រួមមានម្ហូបសុភមង្គល ការបញ្ចុះតម្លៃពិសេសការតុបតែងលម្អដ៏ល្អឯក និងការបាញ់កាំជ្រួចឆ្លងឆ្នាំដ៏កក្រើក។

សម្រាប់ការស្នាក់នៅបន្ទប់សណ្ឋាគារដ៏មានសេចក្តីសុខណាហ្គាវើលដ៍ ផ្តល់ជូននូវកញ្ចប់ប្រូម៉ូសិនចំនួន ៣ គឺការស្នាក់នៅបន្ទប់ VIP Suite បន្ទប់ Deluxe និងបន្ទប់ Superior តម្លៃចាប់ពី ១៦៨ដុល្លារប៉ុណ្ណោះ។

បន្ទប់ប្រណីតទាំង៣ នឹងផ្តល់ជូននូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ដែលពុកម៉ែបងប្អូនអាចទស្សនាការបាញ់កាំជ្រួចឆ្លងឆ្នាំ នៅពាក់កណ្តាលអធ្រាត្រ ពីក្នុងបន្ទប់ជាមួយការបន្ថែមជូនសូកូឡា និងស្រាស្ប៉ាកឃ្លីង ដើម្បីស្វាគមន៍ឆ្នាំថ្មីប្រកបដោយភាពរីករាយ។

កញ្ចប់ស្នាក់នៅទាំងនេះ រួមបញ្ចូល អាហារឈុតពេលល្ងាច និងភេសជ្ជៈសម្រាប់២ នាក់នៅថ្ងៃឆ្លងឆ្នាំ អាហារពេលព្រឹកនៅថ្ងៃបន្ទាប់ និងការចុះឈ្មោះចេញពីបន្ទប់ ក្រោយម៉ោងកំណត់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់ស្នាក់នៅ ឬការកក់បន្ទប់ ពុកម៉ែបងប្អូនអាចទាក់ទងតាមរយៈគេហទំព័រ www.nagaworld.com អ៊ីម៉ែល [email protected] ឬលេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២។

សម្រាប់អាហារពេលល្ងាចឆ្លងឆ្នាំ ប្រកបដោយភាពស្និទ្ធស្នាលមានបម្រើជូននៅភោជនីយដ្ឋានប្រណីតបារាំង Le Gourmet (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ដែលមានអាហាររសជាតិដើមបារាំង ៥ មុខពីម៉ោង៥៖៣០ ល្ងាចរហូតដល់ ៩៖៣០យប់ និងមានបន្ថែមជូនស្រាប្រូសេកូមួយកែវឥតគិតថ្លៃម្នាក់ត្រឹមតែ៦៥ដុល្លារប៉ុណ្ណោះ។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected]

ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចអបអរឱកាសដ៏សប្បាយនេះជាមួយមនុស្សជាទីស្រឡាញ់ និងពិសាអាហារដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ពីម៉ោង ៥៖៣០ ល្ងាចដល់៩៖៣០យប់។ សម្រាប់ម្ហូបពិសេសៗនៅថ្ងៃឆ្លងឆ្នាំ ពុកម៉ែបងប្អូនអាចពិសាឥតកំណត់ ម្នាក់២៥ដុល្លារប៉ុណ្ណោះ។ មុខម្ហូបរួមមាន អាហារសម្រន់សាច់អាំងសាច់ដុតសាច់ខ្វៃម្ហូបពេញនិយមបែបអាស៊ីបង្អែម និងអាហារជាច្រើនជម្រើសទៀត។ បន្ថែមម្នាក់១០ដុល្លារ អាចក្រេបស្រា ស្វាគមន៍ឆ្នាំថ្មី ឥតកំណត់។

ចំណែកឯកម្មវិធីកម្សាន្តវិញរួមមានការប្រគំតន្ត្រីផ្ទាល់ការសម្តែងក្បាច់រាំ និងឌីជេនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចាប់ផ្តើមពីម៉ោង ១០៖៣០ យប់រហូតដល់នាទីឆ្លងឆ្នាំ។ អ្នកដែលនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក៏អាចទស្សនាការប្រគំតន្ត្រីផ្ទាល់ នៅលើអេក្រង់អិលអ៊ីឌីដ៏ធំនៅមុខណាហ្គាវើលដ៍ទី១ ផងដែរ។ បន្ទាប់មក ណាហ្គាវើលដ៍ នឹងធ្វើការបាញ់កាំជ្រួចប្រហែល ១០ នាទីដើម្បីបើកទំព័រថ្មីនៃឆ្នាំ២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់។

កម្មវិធីកម្សាន្តអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏មានផ្តល់ជូនផងដែរចាប់ពីម៉ោង៩ យប់រហូតដល់រំលងអធ្រាត្រដែលមានការបញ្ចុះតម្លៃភេសជ្ជៈ និងការប្រគំតន្រ្តីផ្ទាល់ ពីក្រុមចម្រៀងអន្តរជាតិប្រចាំណាហ្គាវើលដ៍។

ឆ្នាំ២០២២ ចាប់ផ្តើមនៅចុងសប្តាហ៍ ខណៈភោជនីយដ្ឋាន 2Pangea នឹងបើកបម្រើជូនឡើងវិញ នូវអាហារប៊ុហ្វេថ្ងៃត្រង់ពីម៉ោង ១១៖៣០ព្រឹក ដល់២៖៣០ រសៀលនៅថ្ងៃទី១ និងទី២ ខែមករា។ ត្រឹមតែ១៨ដុល្លារ សម្រាប់ម្នាក់ (៩$ សម្រាប់កុមារអាយុក្រោម១២ ឆ្នាំ) ពុកម៉ែបងប្អូនអាចពិសាម្ហូបពិសេសឥតកំណត់ ដូចជា គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ីអឺរ៉ុប បង្អែម និងម្ហូបជាច្រើនមុខទៀត។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected]

ប្រសិនបើពុកម៉ែបងប្អូនចង់សាកល្បងប៊ុហ្វេឌីមសាំ សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានមុខម្ហូបបន្ថែមចាប់ពីថ្ងៃទី១ ខែមករាតទៅ។ ម្នាក់ត្រឹមតែ ២៩$ ពុកម៉ែបងប្អូនអាចពិសាម្ហូបពេញនិយមបែបចិនកាតាំង និងម្ហូបបន្ថែម ដូចជា នំសាច់សាស៊ីវដុត បបរសាច់ជ្រូក ស៊ុតអាយុវែង គុយទាវឆា ជាមួយឆ្អឹង ជំនីគោ និងបង្អែមចាហួយផ្កាអូស្មាន់ថឺស ជាមួយផ្លែបឺរីក្រៀមដែលបម្រើជូននៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិពីម៉ោង ១០៖៣០ព្រឹក ដល់២៖៣០រសៀល៕