(ភ្នំពេញ)៖ ខ្វល់ខ្វាយស្តែងចេញតាមរយៈការចែករំលែក, ការជួយគឺជារឿងដែលអស្ចារ្យបំផុត សម្រាប់មនុស្សគ្រប់គ្នា ដែលអាចធ្វើឲ្យគ្នាបាន ជាពិសេស គឺជួយដល់មនុស្ស ដែលកំពុងត្រូវការជំនួយ។

ក្រៅពីវប្បធម៌នៃការជិះកម្សាន្តជាក្រុម ការជិះបែប Pure Motorcycling ក្រុមហ៊ុន Royal Enfield តែងតែបង្កើតនូវវប្បធម៌ការចែករំលែក ដល់អ្នកខ្វះខាតក្នុងសង្គម ដោយស្តែងតាមរយៈរូបភាព Charity/Donation Ride. សកម្មភាពមនុស្សធម៌បែបនេះ មិនត្រឹមតែនាំស្នាមញញឹមឲ្យអ្នកក្រខ្សត់ប៉ុណ្ណោះទេ ប៉ុន្តែបាននាំយកនូវ សេចក្តីស្រលាញ់ និងរឹតចំនងមិត្តភាពរវាងអតិថិជន និងក្រុមហ៊ុនម៉ូតូ Royal Enfield ផងដែរ។

ជាក់ស្តែងកន្លងមកនេះក្រុមហ៊ុន បានផ្តល់ជូននៅចំណីអាហារ និងសម្ភារៈចាំបាច់ជូនដល់ក្រុមលោកតាស៊ីក្លូ ក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ១៩, ការផ្តល់ជូនសម្ភារៈសិក្សា និងម៉ាសដល់ប្អូនៗសិស្សានុសិស្សនៅឯខេត្តកំពត និងកុមារី យុរវនារីរងគ្រោះនៅឯមជ្ឈមណ្ឌល AFESIP កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ។

ជាមួយជំនឿយ៉ាងមុតមាំថា ការធ្វើអំពើល្អជារឿងដែលគប្បី និងចាំបាច់ ក្រុមហ៊ុន Royal Enfield Cambodia តែងតែបង្កើតនូវការជិះកម្សាន្ត ដោយភ្ជាប់មកជាមួយ កម្មវិធីសប្បុរសធម៌ និងបរិច្ចាកដែលជាហេតុនាំឲ្យភ្ញៀវរបស់ពួកគេមានការចងចាំល្អៗ សម្រាប់គ្រប់ trip នីមួយៗជាមួយនឹងម៉ាកយីហោមួយនេះ។

ការជំរុញឲ្យមានការជួយគ្នាទៅវិញទៅមកបែបនេះ នឹងនាំឲ្យសង្គមមានសន្តិភាព ក៏ដូចជាលើកទឹកចិត្តឲ្យក្រុមអ្នកខ្វះខាត និងជនរងគ្រោះមានកម្លាំងចិត្តរឹងមាំ នឹងបន្តរស់នៅដោយមានក្តីសង្ឃឹម។

ក្រុមហ៊ុន សូមអរគុណដល់អតិថិជនគ្រប់រូបរបស់ម៉ូតូ Royal Enfield ផងដែរ ដែលបានចូលរួមយ៉ាងសម្រាក់សម្រាំ នៅក្នុងការងារសង្គមទាំងអស់នេះ វត្តមានរបស់អ្នក គ្រប់គ្នា ពិតជាមានឥទ្ធិពល និងបង្កើនក៏ដូចជាលើកទឹកចិត្តឲ្យមានការជួយជាបន្តបន្ទាប់ក្នុងសង្គម ពីព្រោះទាំងអស់នេះ គឺជាអ្វីដែលពិភពលោកត្រូវការ។

សូមបញ្ជាក់ថា ក្រុមហ៊ុន បានបើកដំណើរការអគារតាំងបង្ហាញរបស់ខ្លូន អស់រយៈពេលជិត២ឆ្នាំមកហើយ។ ជាមួយនឹងការលក់ចេញនូវម៉ូដែលទាំង៥ របស់ខ្លួនដូចជា Royal Enfield Classic, Himalayan, GT Continental, Interceptor & Meteor បានប្រមូលនៅអ្នកគាំទ្រនិងស្រលាញ់ម៉ាកយីហ៊ោមួយនេះជាច្រើន។

ការគាំទ្ររបស់អតិថិជនគ្រប់គ្នា មិនមែនដោយសារតែរូបរាងម៉ូតូនោះទេ ប៉ុន្តែគួបផ្សំជាមួយនឹងព្រឹត្តការណ៍ជិះកម្សាន្ត ដែលមានជារៀងរាល់ខែ ជាពិសេសគឺចំនងមិត្តភាព ភាពជាគ្រួសារ និងសង្គមតែមួយដែលម៉ាកយីហោមួយនេះ តែងតែព្យាយាមកសាងឡើង។ ប្រសិនបើអ្នកស្រលាញ់ការធ្វើដំណើរ និងការរួបរួមគ្នាជាសហគមន៍បែបនេះ អ្នកជ្រើសរើសជាមួយម៉ូតូ ពិតជាមិនខកបំណងនោះទេ៕