(ប៉េកាំង)៖ ចិនត្រូវបានគេស្គាល់ច្បាស់ថាជាទីផ្សាររថយន្តដ៏ធំមួយនៅក្នុងពិភពលោក មិនថាក្រុមហ៊ុនផលិតរថយន្ត ប្រើ ប្រេងសាំង ឬអគ្គិសនីនោះទេ ជាពិសេសគឺនៅក្នុងឆ្នាំ២០២១នេះ រថយន្តអគ្គិសនីគឺមានសន្ទុះកើនឡើងខ្ពស់នៅក្នុងប្រទេសមួយនេះផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា តម្រូវការរថយន្តនៅក្នុង ប្រទេស ចិននៅតែបន្តកើនឡើងដដែលសម្រាប់សម្រាប់ ២០២២ ហើយបើតាមការរំពឹងទុករបស់សាជីវកម្មមូលធនអន្តរជាតិចិន (CICC) បានឱ្យដឹងថា នៅឆ្នាំក្រោយនេះការលក់រថយន្ត នៅក្នុងប្រទេសចិននឹងកើនឡើងប្រមាណជា ៦,២ភាគរយ។

CICC បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២២ ខាងមុខនេះ ការលក់រថយន្តនៅក្នុងប្រទេសចិននឹងកើនឡើងដល់ ២៧,២២លានគ្រឿង ដោយក្នុងនោះមាន ២២,៧៦លានគ្រឿងគឺជារថយន្តដឹកអ្នកដំណើរ ដោយបានកើនឡើងជាង ៨ភាគរយ។

ជាមួយគ្នានេះផងដែរ ការលក់កង់អគ្គិសនីនៅក្នុងប្រទេសចិន ក៏នៅតែជាផ្នែកមួយដ៏សំខាន់ ផងដែរ ដោយនៅឆ្នាំ ២០២២ CICC បានរំពឹងថានឹងលក់បានរហូតដល់ ៥៤លានគ្រឿង ដោយបានកើនឡើង ១៤,៩ភាគរយ បើធៀបនឹងឆ្នាំ២០២១៕