(ភ្នំពេញ)៖ ទន្ទឹមនឹងការត្រៀមបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល កំពុងត្រៀមខ្លួនរៀបចំហាងលក់ទំនិញ និងសេវាកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់ស្រទាប់ ដើម្បីអាចចូលមកកម្សាន្តបានប្រកបដោយភាពរីករាយ ដែលក្នុងនោះរួមបញ្ចូលមជ្ឈមណ្ឌលកម្សាន្ត Doozii ដែលជាមជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារដ៏ទំនើបបំផុត និងធំជាងគេក្នុងប្រទេសកម្ពុជា។

ជាមួយនឹងផ្ទៃក្រឡាដល់ទៅ ១២០០ម៉ែត្រការ៉េ អមដោយការតុបតែងដ៏គួរឱ្យទាក់ទាញបំផុត Doozii គឺជាមជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារលំដាប់អន្តរជាតិ ដែលនឹងផ្ដល់ជូននូវភាពសប្បាយរីករាយដោយគ្មានដែនកំណត់ ព្រមទាំងចំណេះដឹង និងសុខភាពរាងកាយដ៏រឹងមាំសម្រាប់ប្អូនៗកុមារជាទីស្រលាញ់ទាំងអស់ ។

នៅ Doozii ប្អូនៗកុមារអាចរីករាយជាមួយល្បែងកម្សាន្ត ព្រមទាំងកីឡាចម្រុះរហូតដល់ទៅ៣២ មានជាអាទិ៍ កីឡាបាល់ទាត់ កីឡាបាល់បោះ ជិះកង់ បាល់វេទមន្ត ឡើងជញ្ជាំង ជិះរថភ្លើង ព្រមទាំងសកម្មភាពប្រកបដោយថាមពលជាច្រើនទៀត ធ្វើឱ្យរាងកាយមាំមួន និងប្រាជ្ញាឈ្លាសវៃ។

មិនត្រឹមតែប៉ុណ្ណោះ រាល់ឧបករណ៍កម្សាន្តរបស់ Doozii សុទ្ធតែមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ព្រមទាំងធានាបាននូវផាសុកភាពទៀតផង។ ជាងនេះទៅទៀត អ្វីដែលធ្វើឱ្យ Doozii រឹតតែប្លែកពីមជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារផ្សេងៗទៀតនោះ គឺសេវាកម្មបម្រើម្ហូបអាហារ ព្រមទាំងភេសជ្ជៈ ក្នុងមជ្ឈមណ្ឌលកម្សាន្ត Doozii ផ្ទាល់តែម្ដង។

Doozii នឹងបើកទ្វារទទួលស្វាគមន៍ប្អូនៗកុមារចូលលេងកម្សាន្ត នៅថ្ងៃទី១ខែមករាឆ្នាំ២០២២នេះ។ មជ្ឈមណ្ឌលកម្សាន្ត Doozii បើកដំណើរការរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់១០យប់។ សំរាប់ទីតាំង គឺDoozii ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីឧកញ៉ា ម៉ុង ឫទ្ធី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ សូមចូលទៅកាន់ទំព័រ Facebook៖ https://www.facebook.com/ChipMongMalls/
ហើយសូមកុំភ្លេចតាមដានទំព័រ Facebook របស់ Doozii ដើម្បីដឹងបន្ថែមថាតើនៅទីនោះមានអ្វីពិសេសខ្លះ៖ https://www.facebook.com/doozii.cambodia