(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសល អាចផ្ដល់ជូននូវសេវាធានារ៉ាប់រង ដែលមានតម្លៃសមរម្យភ្លាមៗ និងសមស្របតាមតម្រូវការ សម្រាប់ធានាលើថ្លៃចំណាយ សម្រាកនៅមន្ទីរពេទ្យ តាមរយៈ Pulse ដែលជាកម្មវិធីគ្រប់គ្រងសុខភាព និងទ្រព្យសម្បត្តិរបស់ព្រូដិនសល។

ការចំណាយដោយលុយផ្ទាល់ខ្លួន លើថ្លៃព្យាបាលនៅប្រទេសកម្ពុជា បានកើនឡើងដល់ប្រមាណ៨៥៦លានដុល្លារ គិតត្រឹមឆ្នាំ ២០១៨ នេះបានបង្ហាញពីភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលគ្រួសារកម្ពុជាប្រឈមមុខនឹងស្ថានភាពសុខភាព និងថ្លៃព្យាបាលជំងឺដែលមិនបានព្រាងទុកជាមុន។

ព្រូដិនសល ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានដាក់លក់ផលិតផលធានារ៉ាប់រង PRU ការពារប្រចាំថ្ងៃ ដើម្បីជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានសេវាថែទាំសុខភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានតម្លៃសមរម្យ។

ផលិតផលធានារ៉ាប់រង PRU ការពារប្រចាំថ្ងៃ ជាកញ្ចប់ធានារ៉ាប់រងបែបឌីជីថលចុងក្រោយបង្អស់ដែលបានដាក់លក់ ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អតិថិជនបែបឌីជីថល ដែលមានភាពសាមញ្ញ ផ្តល់ការការពារលើវិបត្តិហិរញ្ញវត្ថុដែលមិននឹកស្មានដល់ និងអាចឱ្យអ្នកប្រើប្រាស់ទទួលបាន ការព្យាបាលទាន់ពេលវេលា ក្នុងករណីមានជំងឺ។

អតិថិជនអាចធ្វើការទិញ គ្រប់គ្រង និងដាក់ពាក្យទាមទារសំណង តាមរយៈកម្មវិធី Pulse by Prudential ហើយអាចទទួលបានការការពារភ្លាមៗ បន្ទាប់ពីបង់ប្រាក់រួច រីឯដំណើរការទាំងអស់គឺស្ថិតនៅលើទូរស័ព្ទរបស់ពួកគេតែម្ដង។

ផលិតផលធានារ៉ាប់រងបែបឌីជីថល ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន តាមរយៈកញ្ចប់ដែលសមស្របតាមតម្រូវការជាក់ស្ដែង និងមានតម្លៃសមរម្យ។ អតិថិជនអាចជ្រើសរើសកញ្ចប់ការពារមានតម្លៃសមរម្យចំនួន៤ប្រភេទ និងអាចទទួលបានការការពារភ្លាមៗ ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ៩.៩ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឲ្យដឹងថា «យើងជាក្រុមហ៊ុននាំមុខគេ ក្នុងការបង្កើតផលិតផលធានារ៉ាប់រងបែបឌីជីថល ដើម្បីធ្វើឱ្យការធានារ៉ាប់រងកាន់តែមានតម្លៃសមរម្យ និងផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជននៅកម្ពុជា។ ក្រុមហ៊ុនឃើញថាផលិតផលទាំងនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងការប្រើប្រាស់ សម្រាប់អតិថិជនវ័យក្មេង ហើយយើងក៏កំពុងទទួលបានមតិយោបល់វិជ្ជមានជាច្រើនពីពួកគេ ដោយសារផលិតផលធានារ៉ាប់រងបែបឌីជីថលនេះ អាចជំរុញឱ្យពួកគេអាចរៀបចំផែនការ និងការពារហិរញ្ញវត្ថុរបស់គ្រួសារពួកគេ បានកាន់តែប្រសើរឡើង»

លោកបានបន្ដថា ផលិតផលធានារ៉ាប់រង PRU ការពារប្រចាំថ្ងៃ អាចរកទិញបាននៅលើមុខងារ PRUShopee នៅក្នុងកម្មវិធីសុខភាព Pulse ។ នៅពេលការបំពេញបែបបទ និងការទូទាត់ប្រាក់បានបញ្ចប់ ការការពារនឹងត្រូវបានចាប់ផ្ដើមភ្លាមៗ។

កម្មវិធីទូរស័ព្ទ Pulse បានបើកដំណើរការនៅឆ្នាំ២០២០ ជាកម្មវិធីទូរស័ព្ទដំបូងគេក្នុងតំបន់ផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារ សម្រាប់គ្រប់គ្រងសុខភាព និងទ្រព្យសម្បត្តិ។ Pulse មានទាំងជាភាសាខ្មែរ និងអង់គ្លេស ហើយអ្នកអាចទាញយកប្រើប្រាស់ ដោយឥតគិតថ្លៃពី App Store និង Google Play។

អតិថិជនអាចចុះឈ្មោះបានយ៉ាងងាយស្រួល ជាមួយលេខទូរស័ព្ទរបស់ពួកគេ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖
https://www.prudential.com.kh/en/our-products/digital-product/PRUTector_PRU ការពារប្រចាំថ្ងៃ៕