(ឡុងដ៍)៖ អតីតប្រធានក្រុមបាល់ទាត់របស់ក្លិប Chelsea លោក John Terry នឹងវិលត្រឡប់ទៅកាន់ក្លិបដែលលេងនៅ Premier League នេះវិញ ដើម្បីចាប់ផ្តើមតួនាទី ជាទីប្រឹក្សាយោបល់គ្រូបង្វឹក នៅឯសាលាបណ្តុះបណ្តាលរបស់ក្លិបមួយនេះ។ នេះបើតាមការឲ្យដឹងពី Chelsea ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

Terry បានឈ្នះពានរង្វាន់ Premier League ចំនួន ៥ដង និងពាន FA Cup ព្រមទាំងពានរង្វាន់ Champions League ផងដែរ បន្ទាប់ពីបញ្ឈប់ការលេង នៅឆ្នាំ២០១២ និងការលេងនៅក្លិប Chelsea នៃលីគ Europa League ចម្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៧ ផងដែរ។

បុរសវ័យ ៤១ឆ្នាំ ដែលធ្លាប់ធ្វើជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដែរនោះ បានលាឈប់ពីតួនាទីរបស់លោក ជាជំនួយការគ្រូបង្គោលក្លិប Aston Villa កាលពីខែកក្កដា ឆ្នាំ២០២១។

ក្លិប Chelsea បានឲ្យដឹងថា លោក Terry នឹងចាប់ផ្តើមតួនាទីថ្មីរបស់លោក ជាការងារក្រៅម៉ោងរាប់ចាប់ពីខែក្រោយ ឆ្នាំ២០២២ តទៅ៕