(បរទេស)៖ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងប្រកាសបង្ហាញកំពូលស្មាតហ្វូនត្រកូល Galaxy S ជំនាន់ថ្មីនៅ ខែ កុម្ភ: ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងលក្ខណ:ពិសេសមួយចំនួនដែលមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រនៃត្រកូល Galaxy S មួយនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន SAMMobile នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Samsung បាននិងកំពុងតែកែប្រែ Galaxy S22 និង Galaxy S22 Ultra ឱ្យទៅស្មាតហ្វូនលំដាប់កំពូល និងមិនធម្មតា ដោយក្នុងនោះ Galaxy S22 Ultra អាចនឹងត្រូវភ្ជាប់មកជាមួយនឹងប៊ិច S Pen ដែលវាជាប្រវត្តិសាស្ត្រថ្មី ហើយវាក៏អាចសបញ្ជាក់ឱ្យឃើញថាត្រកូល Galaxy Note អាចនឹង ត្រូវក្រុមហ៊ុនផ្អាកការផលិត ឬបញ្ឈប់ការចេញលក់ផលិតផលថ្មី។

អ្វីដែលជាចំណុចលោចធ្លោមួយទៀតសម្រាប់ Galaxy S22 Ultra គឺវានឹងមកជាមួយនឹងអង្គផ្ទុកទិន្នន័យរហូតដល់ 1TB ដែលគួរតែ គ្រប់គ្រាប់សម្រាប់អ្នកប្រើប្រាស់ក្នុងការរក្សាទុករូបភាព និងវីដេអូ និងអាចនិយាយបានថាវាគឺស័ក្តិសមសម្រាប់អ្នកដែលមានតម្រូវការច្រើន បំផុត។

យោងតាមប្រភពខាងលើក៏បានបញ្ជាក់ផងដែរថា Galaxy S22 Ultra គឺមានសមត្ថភាពអាចថតវីដេអូបានរហូតដល់កម្រិត 8K ហើយការ ថតវីដេអូដោយប្រើការមេរ៉ាមុខ (selfie) គឺអាចបានរហូតដល់កម្រិត 4K។

គួរបញ្ជាក់ផងដែរថា សម្រាប់ Galaxy S22 Ultra ដែលអង្គផ្ទុកទិន្នន័យរហូតដល់ 1TB គេនៅមិនទាន់ដឹងអំពីតម្លៃ និងទីផ្សារនៃការចេញលក់នោះទេ ប៉ុន្តែបើតាមប្រភពច្បាស់ការគឺ Samsung អាចនឹងចេញលក់តែប៉ុន្មានប្រទេសប៉ុណ្ណោះ៕