(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២២ខាងមុខនេះ គណៈគ្រប់គ្រងនឹងបុគ្គលិករបស់ធនាគារឯកទេស ម៉ារីថាម ម.ក សូមប្រសិទ្ធិពរជ័យដល់ដ៏ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងអតិថិជនទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនសុភមង្គលគ្រប់ក្រុមគ្រួសារ និងជោគជ័យលើ គ្រប់ភារកិច្ច។

ធនាគារឯកទេស ម៉ារីថាម ម.ក សូមជូនពរឱ្យរាល់ការជួបជុំ និងដំណើរកម្សាន្តជិតឆ្ងាយរបស់លោកអ្នក ប្រកបទៅដោយភាពរីករាយ សុខសុវត្តិភាពគ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ សូមចូលរួមអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន ដើម្បីរួមចំណែក ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសជំងឺកូវីដ-១៩បំលែងថ្មី (អូមីក្រុង)៕